ភ្នំពេញៈ នៅម៉ោង០៧.០០ នាទីព្រឹកថ្ងៃទី៣១/១២/២០១៥ ចំនុចផ្លូវ១៨២ កែង ១១១ មុខក្រុមហ៊ុនកាពីតូល សង្កាត់បឹងព្រលឹតខណ្ឌ៧មករា
មានអតីតបុគ្គលិក(អ្នកបើកបរ)របស់ក្រុមហ៊ុនកាពីតូល ដែលក្រុមហ៊ុនបានបញ្ឈប់នាពេលកន្លងមកប្រហែល៤០នាក់បានមកឈរលើកបដាដែលមានខ្លឹមសារថាៈ ពួកយើងទាំងអស់គ្នាត្រូវការយុត្តិធម៌;ទាមទារចូលធ្វើការវិញ ; អោយក្រុមហ៊ុនគោរពច្បាប់ការងារបញ្ឈប់ការរើសអើង។
សមត្ថកិច្ចបានអោយដឹងថាៈ កូដកម្មដឹកនាំដោយលោក អៀង គឹមហ៊ុន អគ្គលេខាធិការសហព័ន្ធសហជីពកម្មករវិស័យដឹកជញ្ជូនកម្ពជា៕សុខ ខេមរា
...