ប្រទេសឥណ្ឌូនេសុី៖ រដ្ឋាភិបាលឥណ្ឌូនេស៊ី ក្រោមការដឹកនាំ រដ្ឋាភិបាលថ្មីក្នុងអាណត្តិទីពីរ របស់ប្រធានាធិបតី ជូកូ វីដូដូ បានចាត់វិធានការតឹងតែងកម្ចាត់អំពើពុករលួយនៅក្នុងប្រទេស ដែលជាការចង់ បានរបស់ពលរដ្ឋ ។ នៅពេលនេះមានមន្ត្រីធំៗរាប់សិបនាក់ត្រូវបានចាប់ខ្លួនជាបណ្តើរៗ។
អង្គភាពប្រឆាំងអំពើពុករលួយ (KPK) របស់ឥណ្ឌូនេស៊ី បានចាប់ខ្លួនមន្ត្រីពុករលួយរាប់ សិបនាក់ នៅក្នុងតំបន់ជាច្រើនទូទាំងប្រទេស ក្រោយរកឃើញប្រព្រឹត្តអំពើពុករលួយជា លក្ខណៈទ្រង់ទ្រាយធំ។
នៅថ្ងៃទី ១៦ ខែតុលា អង្គភាពប្រឆាំងអំពើពុករលួយ បានចេញដីកាចាប់ខ្លួនលោក Dzulmi Eldin អភិបាលក្រុង មេឌាន(Medan) នៅខេត្ត ស៊ូម៉ាត្រា ខាងជើង ដោយចោទប្រកាន់ ពីបទ ទទួលសំណូកពីអ្នកក្រោមបង្គាប់។ គាត់ក៏ជាសមាជិកគណបក្ស Golkar នៃសម្ព័ន្ធភាព កាន់ អំណាច។ មុននេះជនសង្ស័យ៦ នាក់ផ្សេងទៀតដែលពាក់ព័ន្ធនិងករណី នេះក៏ ត្រូវបានចាប់ខ្លួនក្នុង ចូលផ្ទះស្ថិតនៅទីរួមខេត្ត North Sumatra នៅល្ងាចថ្ងៃទី១៦ ខែតុលា។
អ្នកនាំពាក្យអង្គភាពប្រឆាំងអំពើពុករលួយបានឲ្យដឹងថា៖ លោក Dzulmi Eldin ត្រូវបានចោទប្រកាន់ពីបទទទួលសំណូកពីការិយាល័យរដ្ឋាភិបាលក្រុងផ្សេងៗគ្នា។ ក្រុមអ្នកស៊ើបអង្កេតបានរឹបអូស ជាសាច់ប្រាក់ ២០០លានរូពី (១៤.១០០ ដុល្លារ) ជាភស្តុតាង។ យោងតាមទិន្នន័យរបស់អង្គភាពប្រឆាំងអំពើពុករលួយ បានបង្ហាញថា លោក Dzulmi Eldin បានប្រកាសទ្រព្យសម្បត្តិផ្ទាល់ខ្លួនរបស់គាត់ចំនួន ២០,៣៩ ពាន់លានរូពី (ជិត ១ លាន ៥ សែនដុល្លារអាមេរិក) នៅខែមីនាឆ្នាំ ២០១៩ ។
លើសពីនេះទៀត ចាប់តាំងពីថ្ងៃទី ១៤ ខែតុលា អង្គភាពប្រឆាំងអំពើពុករលួយបានចាប់ខ្លួនជនសង្ស័យប្រព្រឹត្តអំពើពុករលួយរាប់សិបនាក់ទៀតនៅក្នុងទីក្រុង ចំនួន ៥ នៅទូទាំង ក្នុងនោះមានអភិបាលស្រុក Indramayu ខេត្ត West Java និងមន្រ្តីជាច្រើននាក់នៅក្នុង ខេត្ត Kalimantan និងរដ្ឋធានី ហ្សាកាតាផងដែរ៕
ដោយ៖ មែវ សាធី