រថយន្តក្រឡុកស៊ីម៉ងជីបម៉ុងខនគ្រីតបត់មិនប្រយ័ត្នកិនម៉ូតូរបួសធ្ងន់ស្រាល២នាក់

ចែករំលែក៖

ភ្នំពេញ​៖​ បុរសម្នាក់បានរងរបួសធ្ងន់ត្រូវបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗចំណែកម្នាក់ទៀតរងរបួសស្រាលខណះជិះម៉ូតូឌុបគ្នាត្រូវរថយន្តក្រឡុកស៊ីម៉ងបត់មិនប្រយ័ត្នក៏ជ្រុលកិនកាលពីវេលា២និង៤០នាទី​ ថ្ងៃទី១៧ខែតុលា​ឆ្នាំ២០១៩​ នៅចំណុចមុខវត្តអង្គត្រគៀត​ តាមបណ្តោយផ្លូវជាតិលេខ៣​ ស្ថិតក្នុងសង្កាត់កន្ទោក​ ខណ្ឌកំបូល​។
រថយន្តបង្កប្រភេទរថយន្តក្រឡុកស៊ីម៉ង​ ក្រុមហ៊ុនជីបម៉ុង​ ខនគ្រីត​ ពាក់ស្លាកលេខភ្នំពេញ5A 1161 ចំណែកម៉ូតូម៉ាកស្មាសវី​ ពណ៍ខ្មៅ​ ពាក់ស្លាកលេខភ្នំពេញ1AV 3727 ជិះគ្នាពីរនាក់។

តាមសាក្សីនៅកន្លែងកេីតហេតុបានឲ្យ​ដឹងថា​ មុនពេលកេីតហេតុរថយន្តនិងម៉ូតូជិះស្របគ្នាក្នុងទិសដៅពីត្បូងទៅជេីងខណះមកដល់ចំណុចកេីតហេតុស្រាប់តែរថយន្តបតឆ្វេងដោយមិនបានមេីលក៏កិនម៉ូតូបណ្តាលឲ្យអ្នកជិះម៉ូតូរងរបួសធ្ងន់ម្នាក់និងស្រាលម្នាក់។
ក្រោយកេីតហេតុជនរងគ្រោះត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យលោកសង្ឃចំណែករថយន្តនិងម៉ូតូត្រូវបានសមត្ថកិច្ចធ្វេីការវាស់វែងយកទៅរក្សាទុករងចាំដោះស្រាយតាមច្បាប់៕

...

ដោយ៖ សុខាសែនជ័យ​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print