ណាតូ និងត្រូវបែកបាក់ ឬ រលាយ បើលោកត្រាំ ជាប់ឆ្នោតប្រធានាធិបតីអាមេរិក មួយអាណត្តិទៀតនោះ..!!

ចែករំលែក៖

សហរដ្ឋអាមេរិក៖ អ្នកនយោបាយអាមេរិក និងបណ្តាប្រទេសជាសម្ពន្ធមិត្ត ក្នុងនោះមានអឺរ៉ុប ជាដើម បានបង្ហាញពីទស្សនៈប្រឆាំងការដឹកនាំរបស់ ប្រធានាធិបតីដូណាលត្រាំ ដែលបានធ្វើឲ្យបែកបាក់សាមគ្គី ផ្ទៃក្នុង ទាំង អាមេរិក និង សហគមន៍អឺរ៉ុប ក្នុងនោះមានសម្ព័ន្ធយោធាណាតូ ។
នៅពេលនេះបេក្ខជនប្រធានាធិបតីអាមេរិកបានលើកឡើងថា «បើសិនជាលោក ដូណាល់ ត្រាំ ជាប់ឆ្នោតមួយអាណត្តិទៀត អង្គការ NATO នឹងរលាយ»។ ចាប់តាំងពីការបោះ ជំហាន ក្លាយជាបេក្ខជនប្រធានាធិបតីអាមេរិក តំណាងបក្សប្រជាធិបតេយ្យកាលពីខែមិថុនា មកទល់ នឹងខែតុលានេះប្រជាប្រិយភាព របស់លោក ចូ បៃដិន (Joe Biden) កាន់តែហក់ ឡើងខ្ពស់ជាលំដាប់ និងក្លាយជាបេក្ខជនជួរមុខគេនៅក្នុងបក្ស ហើយពេលនេះ លោកបាន ចេញមុខព្រមានអំពី អនាគតបន្តទៀតថា បើសិនជាប្រធានាធិបតីបច្ចុប្បន្ន នៅតែបន្ត ជាប់ឆ្នោតមួយអាណត្តិទៀតនោះ អង្គការ NATO នឹងត្រូវរលាយ។
ទោះបីជាព្យុះនៃរឿងអាស្រូវពាក់ព័ន្ធមុខជំនួញរបស់កូនប្រុសលោក ចូ បៃដិន បាន ល្បី សុះសាយពេញសារព័ត៌មានក្តី ក៏ប្រជាប្រិយភាពរបស់លោកហាក់មិនបានថមថយ បន្តិចនោះដែរ ហើយដើម្បីដណ្តើមយកប្រជាប្រិយភាពបន្ថែមទៀត នៅពេលនេះលោក បានធ្វើការរិះគន់បន្ថែមទៀតចំពោះលោក ដូណាល់ ត្រាំ យ៉ាងដូច្នេះថា «បើសិនជាលោក ដូណាល់ ត្រាំ ជាប់ឆ្នោតជាប្រធានាធិបតីមួយអាណត្តិទៀតនោះ អង្គការសន្ធិសញ្ញា អាត្លង់ ទិច ខាងជើង ឬ NATO ដែលមានសមាជិកសរុប ២៩ប្រទេស នឹងក្លាយជា រឿងអតីត កាលមិនខាន…»។
នៅក្នុងការតស៊ូមតិមួយរវាងបេក្ខជនប្រធានាធិបតី នៅក្នុងបក្សប្រជាធិបតេយ្យ ដែលធ្វើឡើងក្នុងរដ្ឋអូហៃយ៉ូ (Ohio) លោក ចូ បៃដិន ក៏មិនភ្លេចលើកឡើងនោះដែរ អំពីមាត្រាសំខាន់ៗ ដែលជាគ្រឹះនៃអង្គការសន្តិសុខដ៏ធំធេងមួយនេះ ជាពិសេសគឺមាត្រា ៥ ដែលចែងយ៉ាងច្បាស់លាស់ថា ការវាយប្រហារលើសមាជិកណាមួយនៃអង្គការ NATO គឺប្រៀបបីដូចជាការវាយប្រហារលើសមាជិកទាំងអស់ផងដែរ។
ជុំវិញបញ្ហាខាងលើនេះលោក បៃដិន ក៏បានរិះគន់លោក ត្រាំ ចំៗយ៉ាងដូច្នេះទៀតថា «ប្រសិនបើគាត់ (ត្រាំ) ជាប់ឆ្នោតនោះ ខ្ញុំហ៊ានធានាថានឹងគ្មានអង្គការ NATO ទៀតទេ…។ សន្តិសុខរបស់យើងនឹងទទួលរងផលប៉ះពាល់ ដែលមិនអាចគណនាបាន ហើយបញ្ហាធំពិតជាកើតឡើង…។ យើងមានប្រធានាធិបតីឆ្កួតឡប់ម្នាក់ ដែលគ្មានដឹងខ្យល់អ្វីឡើងចំពោះនយោបាយការបរទេស…។» គួរបញ្ជាក់ថា នេះជារឿងធម្មតាទៅហើយ សម្រាប់អំឡុងនៃការតស៊ូមតិនៃបេក្ខជនប្រធានាធិបតីអាមេរិក ហើយសម្តីរបស់លោក ចូ បៃដិន ក៏នឹងត្រៀមទទួលការវាយបកវិញដោយលោក ត្រាំ ក្នុងពេលឆាប់ៗនេះមិនខាន៕

...

ដោយ៖ មែវ សាធី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print