Update ៖ ភរិយានាយឧត្តមសេនីយ៍ វង្ស ពិសេន ដឹកនាំក្រុមការងារ នាំអតីតនាយទាហានចូលនិវត្តន៍ និងភរិយាយោធិនទទួលមរណៈមកទស្សនាកម្សាន្តនៅវិមាន ឈ្នៈ ឈ្នៈ និងព្រៈបរមរាជវាំង

ចែករំលែក៖

ភ្នំពេញ៖ អតីតយោធិនចូលនិវត្តន៍ និងភរិយាយោធិនដែលបានទទួលមរណៈដោយសារបូជាជីវិតលៈបង់ សាច់ស្រស់ ឈាមស្រស់ ដើម្បីបុព្វហេតុជាតិមាតុភូមិ មកពីខេត្តព្រៃវែងប្រមាណជាង៦០នាក់ នៅព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៩ ត្រូវបានលោកស្រី កែវ បុរី វង្ស ពិសេន ភរិយា នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ កងយោធពលខេមរភូមិន្ទ អមដំណើរដោយលោកស្រី វណ្ណ លុយ និងលោកស្រីជាភរិយាថ្នាក់ដឹកនាំកងទ័ពជាច្រើននាក់ទៀតបាន នាំមកទស្សនាកម្សាន្តនៅវិមាន ឈ្នៈ ឈ្នៈ ស្ថិតនៅសង្កាត់-ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។
បន្ទាប់ពីមកទស្សនាកម្សាន្តនៅវិមាន ឈ្នៈ ឈ្នៈ រួច នៅរសៀលថ្ងៃខែឆ្នាំដដែល លោកស្រី កែវ បុរី វង្ស ពិសេន ភរិយា នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ កងយោធពលខេមរភូមិន្ទ និងបន្តនាំអតីតយោធិនចូលនិវត្តន៍ និងភរិយាយោធិនដែលបានទទួលមរណៈដោយសារបូជាជីវិតលៈបង់ សាច់ស្រស់ ឈាមស្រស់ ដើម្បីបុព្វហេតុជាតិមាតុភូមិ ទៅទស្សនានៅព្រះបរមរាជវាំង ផ្តល់ភាពស្និទស្នាល និងលើកទឹកចិត្តពួកគាត់អោយបានមកទស្សនា សប្បាយរីករាយ បានឃើញនូវសមិទ្ធផល ភាពរីកចម្រើនរបស់ប្រទេសជាតិដែលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។
ក្នុងឱកាសនេះផងដែរ លោកស្រី កែវ បុរី វង្ស ពិសេន ភរិយា នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ កងយោធពលខេមរភូមិន្ទ បានមានប្រសាសន៍ធ្វើការផ្តាំផ្ញើដល់ លោកអ៊ុំ អ្នកមីង អតីតនាយទាហានចូលនិវត្តន៍ និងភរិយាយោធិនទទួលមរណៈ ត្រូវថែរក្សាសុខភាព ទាំងការទទួលទាន ហូបចុក ការរស់នៅប្រចាំថ្ងៃ ពិសេសអនុវត្តតាមការណែនាំពីក្រុមគ្រូពេទ្យ ដើម្បីមានសុខភាពមាំមួន និងកុំយកចិត្តទុកដាក់ ជឿអោយសោះនូវនយោបាយឃោសនាបោកប្រាស់របស់ក្រុមឧទ្ទាមក្រៅច្បាប់ នៃពួកក្រុមទណ្ឌិត សម រង្សុី ខណៈពួកក្បត់ជាតិនេះកំពុងមានចេនាទុច្ចរិត ធ្វើរដ្ឋប្រហាររលំរដ្ឋាភិបាលស្របច្បាប់នោះ។
លោកស្រី កែវ បុរី វង្ស ពិសេន បានបន្តថា៖ ក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃ ពី សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានធ្វើអោយប្រទេសជាតិយើងរីកចម្រើនលើគ្រប់វិស័យ ក្នុងក្របខ័ណ្ឌទូទាំងប្រទេស ប្រជាពលរដ្ឋទទួលបាននូវសុខសន្តិភាព មានឱកាសបង្កបង្កើនផលស្រូវដំណាំ ស្រែចំការ តាមមូលដ្ឋាន រកសុីលក់ដូរ បង្កើតមុខរបរវិនិយោគ ពិសេសមានអ្នកមកបណ្តាក់ទុនរកសុីវិនិយោគនៅកម្ពុជា ស្រូបយកកម្លាំងពលកម្មក្នុងស្រុក អោយកូនក្មួយប្រុស-ស្រីរបស់យើងទាំងអស់គ្នា រាប់សែន លាននាក់មានការងារធ្វើ ដើម្បីភាពរុងរឿងជីវភាពក្នុងក្រុមគ្រួសារ កាន់តែមានភាពធូធា សប្បាយពីមួយថ្ងៃទៅមួយថ្ងៃ។ លោកស្រីបន្តថា៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានគិតគូ យកចិត្តទុកដាក់ណាស់ដល់ប្រជាពលដ្ឋ គឺលោកនៅរួមសុខ រួមទុក្ខ ជាមួយយើងជានិច្ច។ ពិសេសចំពោះអតីតយោធិនចូលនិវត្តន៍ ភរិយាយោធិន ដែលស្វាមីបានទទួលមរណៈភាព ហើយមានកូនចៅចង់ចូលបម្រើផ្នែកកងទ័ព គឺសម្តេចទទួលយក ដោយគ្រាន់តែមានតម្រូវអោយមានកាយសម្បទារ សុខភាពមាំមួន និងធ្វើការដាក់ពាក្យតាមបែបបទកងទ័ព ដែលធ្វើឡើងតាមបណ្តារាជធានី-ខេត្ត បានចូលក្របខ័ណ្ឌកងទ័ព ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ក៏ដូចគោលការណ៍ក្រសួងការពារជាតិ។
សូមបញ្ជាក់ថា៖ ក្នុងដំណើរកម្សាន្តទស្សនាវិមាន ឈ្នៈ ឈ្នៈ និងព្រះបរមរាជវាំង លោកស្រី កែវ បុរី វង្ស ពិសេន ក៏បានចែកជាអំណោយ ជូនមានដូចជា៖ ក្រម៉ា សំលៀកបំពាក់ផងដែរ៕   ដោយ៖ សុខ ខេមរា


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print