លោក ឃួង ស្រេង ចុះពិនិត្យការបើកតភ្ជាប់ មហាវិថីសម្ដេចតេជោហ៊ុន សែន ជាមួយនឹងផ្លូវ២៧១ គ្រោងបញ្ចប់នៅចុងឆ្នាំ២០១៩នេះ

ចែករំលែក៖

ភ្នំពេញ៖ ការបើកការដ្ឋានស្ថាបនា តភ្ជាប់ផ្លូវ៦០ម៉ែត្រ ផ្លូវសម្ដេចតេជោ ហ៊ុន សែន តភ្ជាប់ជាមួយនឹងផ្លូវ២៧១ ស្ថិតនៅក្នុងភូមិសាស្ត្រ ភូមិ៧ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ គ្រោងបញ្ចប់នៅចុងឆ្នាំ២០១៩នេះ ដើម្បីសម្រួលឲ្យការធ្វើចរាចររបស់បងប្អូនប្រជាពលរដ្ឋ ធ្វើដំណើរបានស្រួល ខណៈ ផ្លូវខាងលើនេះ មានលក្ខណៈតូចចង្អៀត ដោយសារតែមានផលប៉ះពាល់ជាមួយលំនៅដ្ឋានប្រជាពលរដ្ឋមួយចំនួននៅទីនោះ។ តែមកដល់ពេលនេះផលប៉ះពាល់ទាំងនោះត្រូវបានអាជ្ញាធរ ដោះស្រាយហើយ ដោយអនុវត្តតាមរូបមន្តឈ្នះឈ្នះរបស់សម្តេចតេជោ។

ដើម្បីឱ្យដំណើរការនៃការបើកការដ្ឋាន ស្ថាបនាផ្លូវតភ្ជាប់រវាងផ្លូវមហាវិថីសម្តេចតេជោ ហ៊ុន សែន (ផ្លូវ៦០ម៉ែត្រ)និងផ្លូវ២៧១ ឲ្យបានជោគជ័យទៅតាមគម្រោងដែលបានគ្រោងទុកអភិបាលរាជធានីភ្នំពេញ លោកឃួង ស្រេងកាលពីល្ងាចថ្ងៃទី ១៧ ខែតុលាឆ្នាំ២០១៩នេះបាន ដឹកនាំមន្ត្រីជំនាញនិងមន្ទីរពាក់ព័ន្ធចុះធ្វើការត្រួតពិនិត្យទីតាំងដែលត្រូវស្ថាបនា ក្រោយពីមាន ការដោះស្រាយផលប៉ះពាល់ជាមួយប្រជាពលរដ្ឋដែលរស់នៅលើផ្លូវនេះរួចរាល់ ហើយគ្រឿងចក្របាននិងកំពុងរុះរើផ្ទះជាមួយនិងការចាក់ដីបំពេញ ។

លោកសាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញបានឱ្យដឹងថា៖ក្នុងឱកាសនៃការចុះពិនិត្យមើលជាក់ស្ដែងការបើកលំហរមហាវិថីសម្ដេចតេជោហ៊ុនសែន ហៅ ផ្លូវ៦០ម៉ែត្រ នៅចំណុចប្រសព្វផ្លូវលេខ២៧១ និងផ្លូវមុនីវង្ស លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានឱ្យក្រុមហ៊ុន ING ជំរុញការស្ថាបនាផ្លូវឱ្យរួចមុនថ្ងៃបុណ្យឯករាជ្យ ៩វិច្ឆិកា។

លោកប្រធានមន្ទីរបានបន្តថា៖ ចំពោះផលប៉ះ ពាល់ផ្ទះ ប្រជាជនបានឯកភាពទទួលយកផ្ទះថ្មដែលក្រុមហ៊ុនសង់ចែកជូនដោយសេចក្តីរីករាយ។ដើម្បីបើកការដ្ឋានផ្លូវអ៊ុតកៅស៊ូ ដាក់ឱ្យបងប្អូនប្រជាពលរដ្ឋបានធ្វើដំណើរនៅចុងឆ្នាំ២០១៩នេះ ។

ក្នុងនោះលោក កែវ សូថា តំណាងក្រុមហ៊ុន អាយ អេន ជី (ING )នៅក្នុងខណៈ ចុះពិនិត្យ នោះបានបញ្ជាក់ថា៖ ការដោះស្រាយផលប៉ះពាល់ជាមួយប្រជាពលរដ្ឋនេះ គឺខាងក្រុមហ៊ុនអនុវត្តទៅតាមយុទ្ធសាស្រ្តឈ្នះ ឈ្នះរបស់សម្ដេចតេជោ ហ៊ុន សែនគឺប្រជាពលរដ្ឋបានទទួលយកនូវសំ ណងរបស់ក្រុមហ៊ុនដោយសប្បាយរីករាយក្នុងចិត្ត ដោយសារតែក្រុមហ៊ុនសាងសង់លំនៅដ្ឋានជូនពួកគាត់ អភិវឌ្ឍន៍នៅនឹងកន្លែង។

ដោយឡែក សម្រាប់ប្រជាពលរដ្ឋដែលរស់នៅក្នុងបឹងដែលរងផលប៉ះពាល់ដែរនោះ ក៏ទទួលបានលំនៅដ្ឋានធ្វើអំពីថ្មដោយអភិវឌ្ឍន៍នៅនឹងកន្លែងផងដែរដោយពួកគាត់ទទួលបានផ្ទះល្វែងនៅក្នុងបុរីនៅក្បែរនឹងទីតាំងដែលទទួលរងផលប៉ះពាល់នោះដែរ ។ ជាមួយនោះប្រជាពលរដ្ឋដែលមានបើកអាជីវកម្មនៅទីតាំងនេះ ខាងក្រុមហ៊ុនបានសាងសង់ផ្ទះជូនពួកគាត់នៅក្បែរទីតាំងដដែរ ហើយពួកគាត់នៅតែបន្តការបើកអាជីវកម្មបានដូចមុនដដែរ។
អ្វីដែលជាគម្រោងរបស់ ក្រុមហ៊ុន អាយ អេន ជី (ING) គឺការសហការ ជាអាជ្ញាធររាជធានីភ្នំពេញ បើកលំហរមហាវិថី សម្ដេចតេជោ ហ៊ុន សែន ហៅផ្លូវ៦០ម៉ែត្រតភ្ជាប់ជាមួយនឹងផ្លូវ២៧១ ដើម្បីសម្រួលឲ្យការដំណើររបស់ប្រជាពលរដ្ឋ បានធ្វើដំណើរស្រួល។

សូមបញ្ជាក់ថា មហាវិថីថ្មីមួយនេះ មិនត្រឹមតែជួយសម្រួលដល់ការរស់នៅប្រកបអាជីវកម្ម និងការធ្វើដំណើរដឹកជញ្ជូនទំនិញ កសិផល និងសេវាកម្មផ្សេងៗ ក្នុងភូមិសាស្រ្តសង្កាត់ចាក់អង្រែលើ ប៉ុណ្ណោះទេ ប៉ុន្តែជាយុទ្ធសាស្រ្ត នៃការតភ្ជាប់ពីតំបន់មួយទៅតំបន់មួយ និងជាការដោះស្រាយបញ្ហាប្រឈមចំពោះមុខ គឺការកកស្ទះចរាចរ ក្នុងរាជធានីភ្នំពេញ និងជាបច្ច័យដ៏ល្អ ក្នុងការកាត់បន្ថយការចំណាយ និងជំរុញឲ្យសេដ្ឋកិច្ចទីផ្សារ ប្រព្រឹត្តិប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផល៕ ដោយ៖ សំរិត

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print