ប្រគល់សត្វទោចថ្ពាល់លឿងមួយក្បាលជូនក្រុមអភិក្សសត្វព្រៃ ថែបំប៉ន

ចែករំលែក៖

ខេត្តរតនគិរី៖ ក្រុមការងារនៃមន្ទីរបរិស្ថានខេត្តរតនគិរី តំណាងដោយលោកថុន ស៊ូខុន អនុប្រធានការិយាល័យឧទ្យានជាតិវិរៈជ័យបានប្រគល់កូនសត្វទោចថ្ពាល់លឿង ១ក្បាល ជូនក្រុមអន្តរាគមន៍បង្រ្កាបបទល្មើសសត្វព្រៃចល័ត នៃរដ្ឋបាលព្រៃឈើ ដែលសហការជាមួយសម្ព័ន្ធមិត្សត្វព្រៃ( WILDLIFE ALLIANCE) តំណាងដោយលោក វ៉ាន មុន្នី ដើម្បីយកទៅថែរក្សាបំប៉ន អភិរក្ស ឬដោះលែងនៅតំបន់ព្រៃធម្មជាតិ ដែលមានសុវត្ថិភាព ស្របតាមលក្ខណ:ជីវសាស្រ្តនៃប្រភេទសត្វព្រៃនីមួយៗ។

ប្រភពពីខេត្តរតនគិរីបានឲ្យដឹងថា ពិធីនេះបានប្រព្រឹត្តទៅកាលពីព្រឹកថ្ងៃ ចន្ទ ១រោច ខែអស្សុជ ឆ្នាំ កុរ ឯកស័ក ព.ស.២៥៦៣​. ត្រូវនឹងថ្ងៃទី ១៤ ខែ តុលា ឆ្នាំ២០១៩ នៅទីចាត់ការឧទ្យានវិរៈជ័យ បន្ទាប់ពិសត្វទោចដ៏កម្រមួយក្បាលនេះ ត្រូវបានសមត្ថ្ថកិច្ចបង្រ្កាបចាប់ពីក្រុមប្រមាញ់មួយក្រុមកាលពីសប្តាហ៍មុននេះ៕

...

ដោយ៖ សហការី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print