ភ្នំពេញ៖ នាព្រឹកថ្ងៃទី០១ ខែវិច្ឆិការ ឆ្នាំ២០១៩ លោក កែវ ចាន់នឿន ចៅរងសង្កាត់អូរបែកក្អមបានអញ្ជើញជាអធិបតីភាពក្នុងពិធីបើកបវេសនកាលឆ្នាំសិក្សា ២០១៩-២០២០ ដែលរៀបចំឡើងនៅសាលាបឋមសិក្សាអ្នកឧកញ៉ាមហាភក្តី ហ៊ុន នាង យ៉ាម៉ាប៊ីកូ ក្នុងនោះក៍មានកាលចូលរួមពីសំណាក់លោកគ្រូ អ្នកគ្រូ អាណាព្យាបាលសិស្ស និងសិស្សានុសិស្សជាច្រើននាក់។
ថ្លែងទៅកាន់លោកគ្រូ អ្នកគ្រូ ក៏ដូចជាសិស្សានុសិស្ស ក្នុងឱកាសថ្ងៃបើកបវេសនកាលឆ្នាំសិក្សា២០១៩-២០២០ នេះ លោក កែវ ចាន់នឿន បានផ្តាំផ្ញើដល់សិស្សានុសិស្សទាំងអស់ឲ្យខិតខំប្រឹងប្រែងរៀនសូត្រ ដើម្បីក្លាយទៅជាពលរដ្ឋល្អ មានចំណេះដឹង មានសិល្បធម៍ ក្លាយជាកូនល្អ សិស្សល្អ និងពលរដ្ឋល្អក្នុងសង្គម និងជាធនធានមនុស្សដ៏ល្អរបស់សង្គមជាតិ ឈានឆ្ពោះទៅក្លាយជាអ្នកបន្តវេនដឹកនាំ និងរួមចំណែកក្នុងការអភិវឌ្ឍប្រទេសជាតិឱ្យមានភាពរីកចំរើន ហើយជាពិសេសត្រូវចៀសឲ្យឆ្ងាយពីគ្រឿងញៀនគ្រប់ប្រភេទ ដែលនាំឲ្យខូចអនាគតខ្លួនឯង និងបាត់បង់កិត្តិយសគ្រួសារ។
ជាមួយគ្នានេះ លោកចៅសង្កាត់រងក៏បានឧបត្ថមថវិការផ្ទាលខ្លួនជូនដល់ នាយកសម្រាប់យកទៅប្រើប្រាស់ក្នុងសាលារៀនក្នុងនោះលោកនាយកក៍សូមថ្លែងអំណរគុណលោកចៅសង្កាត់រងក៏ដូចលោកគ្រូអ្នកគ្រូដែលបានគិតគូរនិងយកចិត្តទុកដាក់ខិត្តខំបង្រៀនដល់សិស្សានុសិស្សក្នុងសាលាបឋមសិក្សា អ្នកឧកញ៉ា មហាភក្តី ហ៊ុន នាង យ៉ាម៉ាប៊ីកូ ចុងក្រោយកម្មវិធីក៏មានចែកសៀវភៅប៊ិុចដល់
សិស្សដែលរៀនពូកែ ដែលជាអំណោយលើទឹកចិត្ត៕
ដោយ៖ ច័ន្ទ លីហ្សា