ក្រុមការងារអនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌសែនសុខរៀបចំពិធីសាកសួរសុខទុក្ខ និងចែកអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជាចំនួន៥០គ្រួសារ

ចែករំលែក៖

ភ្នំពេញ៖ នាព្រឹកថ្ងៃសុក្រ ៥កេីត ខែកត្តិក ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី ០១ ខែ​ វិច្ឆិកា ឆ្នាំ​ ២០១៩​ នេះ ក្រុមការងារអនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌសែនសុខ ដឹកនាំដោយលោក សក់ ច័ន្ទកញ្ញារិទ្ធ តំណាងលោក ម៉ូវ ម៉ានិត ប្រធានកិត្តិយសអនុសាខា មានរៀបចំពិធីសាកសួរសុខទុក្ខ និងចែកអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី​ ហ៊ុន សែន ជាប្រធាន ជូនដល់ពលរដ្ឋក្រីក្រចាស់ជរា និង ស្រ្តីមេម៉ាយចំនួន ៥០គ្រួសារ រស់នៅក្នុងសង្កាត់អូរបែកក្អម ។

នាឱកាសនោះ លោកប្រធានអនុសាខា បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា​ ជូនដល់គ្រួសារទាំងអស់​ ព្រមទាំងបានគូសបញ្ជាក់ថា៖ ទីណាមានការលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា​ ជាក់ស្តែងដូចជាពេលនេះ គឺការជួយរបស់កាកបាទក្រហមកម្ពុជា ដោយមិនប្រកាន់ពីនិន្នាការនយោបាយ ជាតិសាសន៍ សាសនា វណ្ណៈ ពណ៌សម្បុរអ្វីទាំងអស់​ ។

អំណោយមនុស្សធម៌ដែលផ្តល់ជូនក្នុង១គ្រួសារៗរួមមាន៖ អង្ករ៣០គីឡូក្រាម មី១កេស ថវិកាចំនួន៣មុឺនរៀល ៕

...

ដោយ៖ ច័ន្ទ លីហ្សា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print