រថយន្តកុងតឺន័របើកបុកម៉ូតូកិនស្លាប់បុរសម្នា ក់របួសធ្ងន់ម្នាក់ នៅស្ពានដែកចំការដូង

ចែករំលែក៖

ភ្នំពេញ ៖ បុរសម្នាក់បានស្លាប់បាត់បង់ជីវិតនៅនិងកន្លែងកើតហេតុភ្លាមៗយ៉ាងអាណោចអធម័ និងម្នាក់ទៀតរងរបួសធ្ងន់ត្រូវបានបញ្ជូនទៅសង្គ្រោះភ្លាមៗខណៈកំពុងជិះម៉ូតូមួយគ្រឿងត្រូវរថយន្តកុងតឺន័របើកបត់ឆ្លងផ្លូវទៅបុកនិងកិនពេញទំហឹង។រួចព្យាយាមបើករត់គេចខ្លួនបាត់ស្រមោល។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ១២ និង ១០នាទីយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី ២២ ខែវិច្ឆិកាឆ្នាំ ២០១៩ស្ថិតនៅចំណុចស្ពានដែកចំការដូង តាមបណ្តោយផ្លូវ ២១៧កែងនិងផ្លូវ ៣៧១ ក្នុងសង្កាត់ស្ទឹងមានជ័យ ២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

សពជនរងគ្រោះនិងអ្នករបួសធ្ងន់មិនស្គាល់អត្តសញ្ញាណនៅឡើយទេ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា៖ មុនកើតហេតុគេឃើញរថយន្តកុងតឺន័រមួយគ្រឿងមិនចាំស្លាកលេខបើកតាមបណ្តោយផ្លូវ២១៧ទិសដៅពីជើងទៅត្បូងខណៈមកដល់ចំណុចកើតហេតុខាងលើបានបត់ឆ្វេងដៃឆ្លងទៅផ្លូវ ៣៧១ក៏ជ្រុលទៅបុកម៉ូតូមួយគ្រឿងម៉ាកឌ្រីមសង់ស៊េរីឆ្នាំ ២០១៤ ពណ៌ខ្មៅពាក់ស្លាកលេខកំពង់ចាម1D-2312ជិះដោយបុរសពីរនាក់បញ្ច្រាសទិសដៅគ្នាពីត្បូងទៅជើងពេញទំហឹងរួចកិនបុរសម្នាក់ស្លាប់នៅនឹងកន្លែងកើតហេតុយ៉ាងអាណោចអាធម័។ ចំណែកម្នាក់ទៀតរងរបួសធ្ងន់ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យសួគា៍ភ្លាមៗ។រីឯរថយន្តបង្កមិនបានឈប់ទទួលខុសត្រូវនោះទេ។បានព្យាយាមបើករត់គេចខ្លួនចេញពីកន្លែងកើតហេតុបាត់ស្រមោល។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងយកម៉ូតូទៅរក្សាទុកបណ្ដោះអាសន្នទុករងចាំប្រគល់ជូនសាច់ញាតិវិញ។ដោយឡែកសពជនរងគ្រោះសមត្ថកិច្ចធ្វើការស្រាវជ្រាវរកសាច់ញាតិមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី៕

...

ដោយ ៖ ភារ៉ា ដង្កោ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print