អូស្ត្រាលី​ជម្លៀស​ពលរដ្ឋ​៣​តំបន់​ ដោយសារ​ការ​គំរាមកំហែង​ពី​ភ្លើង​ឆេះ​ព្រៃ

ចែករំលែក៖

​ភ្លើង​ឆេះ​ព្រៃ​ ព្រម​ជាមួយ​អាកាសធាតុ​ក្តៅ​ផង​ដែរ​បាន​បង្ខំ​ឲ្យ​រដ្ឋាភិបាល​អូស្ត្រាលី​ចាំបាច់​ត្រូវ​តែ​ជម្លៀស​ពលរដ្ឋ​របស់​ខ្លួន​រាប់រយ​នាក់​ដែល​ស្ថិត​នៅ​ភាគ​ខាងត្បូង​តំបន់​ទីប្រជុំជន​ Great​ Ocean​ Road​ នោះ​ ខណៈ​ដែល​ភ្លើង​ឆេះ​ព្រៃ​នេះ​បាន​បំផ្លាញ​លំនៅ​ឋាន​ពលរដ្ឋ​ជាង​១០០​ខ្នង​ក្នុង​អំឡុង​ថ្ងៃ​បុណ្យ​គ្រី​ស្ទ​មាស់​ហើយ​នោះ​ ។​

australia-bushfires-dec

​មន្ត្រី​រដ្ឋាភិបាល​អូស្ត្រាលី​បាន​ប្រកាស​ថា​ ពលរដ្ឋ​ជា​ច្រើន​នាក់​ដែល​រស់នៅ​តំបន់​ឈូង​សមុទ្រ​ ទី​ដែល​ពលរដ្ឋ​ទៅ​កម្សាន្ត​ក្នុង​ថ្ងៃ​ឈប់​សម្រាក​នោះ​ត្រូវ​តែ​ភៀសខ្លួន​ជា​បណ្តោះអាសន្ន​ចាក​ចេញពី​លំនៅ​ឋាន​ ខណៈ​ដែល​ស៊ី​តុ​ណ្ហ​ភាព​ត្រូវ​គេ​ព្យាករណ៍​ថា​បាន​កើន​កម្តៅ​រហូត​ដល់​៤០​ដឺ​ក្រេ​(Celsius)​ ដែល​ជា​កម្រិត​ក្តៅ​បំផុត​ ។​ ជាមួយ​គ្នា​នេះ​ដែរ​ អាកាសធាតុ​នៅ​រដូវក្តៅ​ផង​នោះ​ធ្វើ​ឲ្យ​កម្រិត​នៃ​ការ​គំរាមកំហែង​ពី​គ្រោះថ្នាក់​កាន់តែ​កើនឡើង​ធ្វើ​ដង​ ។​ ការ​កើន​កម្តៅ​នៅ​ក្នុង​តំបន់​នេះ​បាន​កើតឡើង​រយៈពេល​២​ស​ប្តា​ហ៍​កន្លង​មក​ហើយ​ ។​

​ប្រភព​បន្ត​ថា​ សហគមន៍​ក្នុង​តំបន់​បាន​ស្តាប់​តាម​ការ​អំពាវនាវ​ឲ្យ​មានការ​ភៀសខ្លួន​ចេញពី​លំនៅ​ឋាន​ជា​បណ្តោះអាសន្ន​សិន​ក្នុង​អំឡុង​ប៉ុន្មាន​ថ្ងៃនេះ​ ដោយសារ​ថា​ ភ្លើង​ឆេះ​ព្រៃ​កំពុង​តែ​សកម្ម​ខ្លាំង​ឡើង​ ហើយ​កាន់តែ​កៀក​ខិត​ជិត​ទៅ​ដល់​សហគមន៍​របស់​ពួក​គេ​ ។​ វា​គ្មាន​សុវត្ថិភាព​នោះ​សម្រាប់​ពួក​គេ​ ប្រសិនបើ​គ្មាន​ការ​ការពារ​ពួក​គេ​ជា​មុន​ទេ​នោះ​ ។​

​ភ្លើង​ឆេះ​ព្រៃ​បាន​ចាប់ផ្តើម​ឡើង​តាំងពី​ថ្ងៃ​ទី​១៩​ ខែធ្នូ​ ឆ្នាំ​២០១៥​មក​ម្ល៉េះ​ ។​ ភ្លើង​ឆេះ​ព្រៃ​នេះ​បាន​បន្ត​ឆេះ​រាលដាល​យ៉ាង​ឆាប់រហ័ស​ ហួស​ពី​សមត្ថភាព​នៅ​ក្នុង​ការ​ទប់ស្កាត់​ ។​ អាជ្ញាធរ​ពន្លត់​អគ្គិភ័យ​អូស្ត្រាលី​បាន​ប៉ាន់​ប្រមាណ​ថា​ ហេតុការណ៍​ភ្លើង​ឆេះ​ព្រៃ​នេះ​បាន​ឆេះ​អស់​ព្រៃ​លើ​ផ្ទៃដី​ប្រមាណ​២៥០០​ហិ​កតា​ហើយ​ ។​ គ្រាន់តែ​ក្នុង​ថ្ងៃ​បុណ្យ​គ្រី​ស្ទ​មាស់​ប៉ុណ្ណោះ​ លំនៅ​ឋាន​ពលរដ្ឋ​ប្រមាណ​១១៦​ខ្នង​រង​ការ​បំផ្លាញ​ដោយសារ​តែ​ភ្លើង​ឆេះ​ព្រៃ​នេះ​ ៕​

...

ប្រែសម្រួល៖ ថាច់ យ៉ាត

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print