គួរអោយសោកស្តាយដល់ថ្ងៃត្រៀមអបអរសាទរទទួលស្វាគមន៍ឆ្នាំសកល២០១៦ បែរជាកម្មករជិត៥០នាក់រងរបួសធ្ងន់ស្រាលដោយសារគ្រោះថ្នាក់ចរាចរណ៍នៅស្វាយរៀង

ចែករំលែក៖

ខេត្តស្វាយរៀង៖ កម្មករកម្មករិនី៤៦នាក់បានរងរបួសធ្ងន់ស្រាលដោយសារកណីគ្រោះថ្នាក់ចរាចរណ៏រវាងរថយន្តដឹកកម្មករបុកជាមួយរថយន្តបាឡែនបើកស្របទិសគ្នាពីកើតមកលិច កាលពីវេលាម៉ោង៥ និង២០ល្ងាចថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៥ ឋិតក្នុងភូមិដើមពោធិ ឃុំកណ្ដៀងរាយ ស្រុកស្វាយទាប ខេត្តស្វាយរៀង។

សមត្ថកិច្ចបានអោយដឹងថា ជនរងគ្រោះត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យដើម្បីសង្គ្រោះ ដោយឡែករថយន្តបង្កហេតុ ត្រូវយកទៅរក្សាទុកនៅអធិការនគរបាលស្រុកដើម្បីដោះស្រាយតាមផ្លូវច្បាប់ ៕

12421555_943073822414345_445417509_n

12475998_943073829081011_502087868_n

12459561_943073862414341_281766109_n

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print