ភ្នំពេញ៖ លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា ដ៏វ័យក្មេងមួយរូបនៅកម្ពុជា បានបង្ហោះនូវសារនយោបាយមួយ នៅព្រឹកថ្ងៃទី៥ ខែវិច្ឆកា ឆ្នាំ២០១៩ ក្នុងជំហរការពាររបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ ដោយលោកឡើងថា៖ ខ្ញុំចូលរួមជាមួយព្រះមហាក្សត្រខ្មែរ
យើង ដើម្បីរំលឹកខួបទី៦៦ នៃទិវាបុណ្យឯករាជ្យជាតិនៅថ្ងៃទី ៩ ខែវិច្ឆកា ឆ្នាំ ២០១៩ ។
ប្រធានគណបក្សយុវជនកម្ពុជា លោក ពេជ្រ ស្រស់ បន្តថា៖ ខ្ញុំអត់ខ្វល់ទេ..! នរណាមកឬមិនមកនៅក្នុងថ្ងៃទី៩ ខែវិច្ឆកា ២០១៩ ខាងមុខនេះ ហើយអ្វីដែលសំខាន់ គឺខ្ញុំចូលរួមជាមួយព្រះមហាក្សត្រខ្មែរយើង ដើម្បីរំលឹកខួបទី៦៦ នៃទិវាបុណ្យឯករាជ្យជាតិនៅថ្ងៃទី ៩ ខែវិច្ឆកា ឆ្នាំ ២០១៩ នឹងបើសិនជាមានក្រុមណាមួយចង់អុកឡុកក្នុងថ្ងៃបុណ្យឯករាជ្យជាតិនេះ ហើយរដ្ឋាភិបាលបង្រ្កាបមិនបាន គឺជា
ចំណុចអសមត្ថភាពនៃរដ្ឋាភិបាលមិនមែនពួកក្រុមអុកឡុកទាំងអស់នោះខ្លាំងទេ ដោយសារថ្ងៃបុណ្យ
ជាតិមិនមែនបុណ្យសម្រាប់បក្សណាមួយឡើយ គឺជាពិធីបុណ្យសម្រាប់ជាតិខ្មែរមួយទាំងមូល។
លោក ពេជ្រ ស្រស់ បានបញ្ចេញមតិថា៖ ក្នុងន័យនេះដែរគឺរដ្ឋាភិបាលត្រូវតែការពារព្រះមហាក្សត្រ ការពារពិធីបុណ្យជាតិ ជាពិសេសការពារក្នុងថ្ងៃបុណ្យឯករាជ្យជាតិ ដើម្បី
ឲ្យមានសុខសុវត្ថិភាពនឹងបង្ហាញដល់ពួកអមិត្តថា កម្ពុជាមានឯករាជ្យត្រឹមត្រូវកុំចង់មកត្រួតត្រាទៀត៕
ដោយ៖ សុខ ខេមរា