មន្ទីរពេទ្យគន្ធបុប្ផា បានទទួលថវិកាជាង ៦,២០០ដុល្លារ ពីក្រុមហ៊ុន អូនីតា ជាការចូលរួមចំណែកមនុស្សធម៌

ចែករំលែក៖

ភ្នំពេញ៖ ក្រុមហ៊ុន អូនីតា ឯ.ក ដឹកនាំដោយលោកស្រី វុធ សុជាតី អគ្គនាយិកា នាំយកថវិកាសរុបចំនួន៦,២៥០ដុល្លារ ដើម្បីប្រគល់ជូនមូលនិធិគន្ធបុប្ផា ក្នុងនោះ៥,០០០ដុល្លារជាថវិកាផ្ទាល់ខ្លួន និង១,២៥០ដុល្លារ ជាការចូលរួមចំណែករបស់តំណាងសាខាក្រុមហ៊ុន អូនីតា ដើម្បីចូលរួមចំណែកជាមួយ រាជរដ្ឋាភិបាលធានាដល់និរន្តរភាព នៃប្រតិបត្តិការរបស់មន្ទីរពេទ្យគន្ធបុប្ផា។

ពិធីប្រគល់នេះ ត្រូវបានធ្វើឡើងនៅថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ ដោយលោកវេជ្ជបណ្ឌិត Dines RoLong នាយកប្រតិបត្តិមន្ទីរពេទ្យគន្ធបុប្ផា ជាអ្នកទទួលថវិកាទាំងអស់នេះ។

ក្នុងឱកាសនោះ មូលនិធិគន្ធបុប្ផាកម្ពុជា សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះទឹកចិត្តសប្បុរសធម៌នេះ និងសូមលើកទឹកចិត្តដល់សាធារណជន ឲ្យបន្តចូលរួមបរិច្ចាគតទៅទៀត ដើម្បីនាំមកនូវភាពញញឹមដល់កុមារ ដែលជាអនាគតដ៏ភ្លឺស្វាងរបស់កម្ពុជា។

សូមជម្រាបថា មូលនិធិគន្ធបុប្ផាកម្ពុជា គឺជាមូលនិធិផ្លូវការ ដែលបង្កើតឡើងដោយរាជរដ្ឋាភិបាលកម្ពុជា ក្រោមគំនិតផ្តួចផ្តើមរបស់ សម្តេច តេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលបច្ចុប្បន្ន សម្តេចទាំងទ្វេជាស្ថាបនិក និងជាប្រធានកិត្តិយសផ្ទាល់របស់មូលនិធិ។ មូលនិធិនេះ បង្កើតទ្បើងក្នុងគោលបំណងកៀរគរមូលនិធិសប្បុរសធម៌ ដើម្បីរួមចំណែកទ្រទ្រង់កិច្ចដំណើរការ របស់មន្ទីរពេទ្យគន្ធបុប្ផាទាំងប្រាំទីតាំងនៅរាជធានីភ្នំពេញ និងខេត្តសៀមរាប៕

...

ដោយ៖ សហការី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print