ភ្នំពេញ៖ គូរស្នេហ៍មួយគូបន្ទាប់ពីដើរលេងឆ្លងឆ្នាំសកលរួចមកបានជិះម៉ូតូទៅអង្គុយលេងនៅគល់ស្ពានជ្រោយចង្វាខាងលិច បានមួយសន្ទុះក្រោយមកស្រាប់ខាងស្រីបានដើរមកលោតពីលើស្ពានទំលាក់ទៅក្នុងទឹកសម្លាប់ខ្លួនលិចបាត់ស្រមោល ហេីយង្ស័យថារឿងឈ្លោះប្រកែគ្នាទេីបធ្វេីឲ្យខាងស្រីខឹងក៏សម្រេចចិត្តធ្វេីអត្តឃាតខ្លួនឯងតែម្តង។
ហេតុការណ៍ភ្ញាក់ផ្អើលខាងលេីនេះ បានកេីតឡេីងកាលពីវេលាម៉ោង១រំលងអាធ្រាតឈានចូលថ្ងៃទី១ ខែមករា ឆ្នាំ២០១៥ ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ។
តាមប្រភពព័ត៍មានពីមន្រ្តីនគរបាលយាមស្ពានម្នាក់ បានឲ្យដឹងថា នៅមុនពេលកើតហេតុគេបានឃើញមនុស្សប្រុស្រី២នាក់ដែលជាគូរសង្សារ បានជិះម៉ូតូម៉ាក់យ៉ាម៉ាហាFZ មួយគ្រឿងមិនចាំស្លាកលេខ បានមកឈប់អង្គុយលេងនៅគល់ស្ពានខាងលិច លុះដល់ម៉ោងកេីតហេតុខាងលេីស្រាប់តែនារីរូបនោះបានដើរឡើងលើស្ពានជ្រោយចង្វារ ពេលទៅមកដល់ពាក់កណ្តាលស្ពានស្រាប់តែនាងបានឡើងលើកន្តាន់ដៃស្ពានហើយលោតទំលាក់ខ្លួនចូលទៅក្នុងទឹកទន្លេសម្លាប់ខ្លួនឯងដោយមិនដឹងមូលហេតុ បង្កឲ្យភ្ញាក់ផ្អេីលតែម្តង ។
ប្រភពដដែរ បានបន្តថាបន្ទាប់ពីនារីរងគ្រោះបានលោតទឹកសម្លាប់ខ្លួនហេីយនោះ គេឃេីញបុរសជាសង្សារបានជិះម៉ូតូគេចខ្លួនពីកន្លែងកេីតហេតុបាត់ផងដែរ ។
ក្រោយកេីតហេតុសមត្ថកិច្ចដែលប្រចាំការនៅគលស្ពានត្រើយខាងកើតបានបញ្ជាកម្លាំងចុះទូករាវរកនារីរងគ្រោះដែលលោតទឹកសម្លាប់ខ្លួននោះ តែរកមិនឃេីញ ហេីយករណីនេះសមត្ថកិច្ចសង្ស័យជំហ៊ានដំបូងថា មូលហេតុដោយសារតែពួកគេឈ្លោះប្រកែគ្នា ទេីបធ្វេីឲ្យនារីរងគ្រោះខឹងបានសម្រេចិត្តធ្វេីអត្តឃាតខ្លួនឯងតែម្តង ៕
ដោយ៖ ស ដារ៉ា