រថយន្តក្រុងបើកលឿនដូចហោះបុកបារ៉ាស់ធ្លាយបុករ៉ូឡូបណ្ដាលឱ្យព្រលឹងចុងសក់

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ រថយន្តក្រុងដឹកអ្នកដំណើរចំណុះ ៤៥កៅអី របស់ក្រុមហ៊ុន (នីហុង) បើកលឿនដូចហោះ បានជ្រុលបុកបារ៉ាស់ធ្លាយមកបុករ៉ូឡូការដ្ឋានកំពុងជួសជុលផ្លូវ របស់មន្ទីរសាធារណៈការ និងដឹកជញ្ជូនខេត្តពោធិ៍សាត់ បណ្ដាលឱ្យកម្មកររត់ចែកជើងគ្នា ចំណែកមនុស្សនៅលើរថយន្តព្រលឹងចុងសក់គ្រប់ៗគ្នា ប៉ុន្ដែពុំមានបណ្ដាលឱ្យមានអ្នករងរបួសនោះឡើយ ។

IMG_9802

​ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ធ្វើឱ្យមនុស្សច្រើននាក់ ព្រលឹងចុងសក់និងបណ្ដាលឱ្យខូចទ្រព្យសម្បត្តិសាធារណៈខាងលើ បានកើតឡើងកាលពីវេលាម៉ោង ១៤និង១៥នាទី ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៥ នៅលើកំណាត់ផ្លូវជាតិលេខ៥ ត្រង់ចន្លោះបង្គោលគីឡូម៉ែត្រលេខ ១៦៣.១៦៤ ស្ថិតក្នុងភូមិក្រាំងធំ ឃុំអូរសណ្ដាន់ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។

​តាមការបញ្ជាក់ពីនគរបាលស្រុកក្រគរ បានឱ្យដឹងថា រថយន្តបង្កម៉ាកហ៊ីយ៉ាន់ដាយ ពណ៌សលាយក្រហម ពាក់ស្លាកលេខ ភ្នំពេញ 3B-3465 ធ្វើដំណើរក្នុងទិសដៅពីលិចទៅកើត លុះដល់ចំណុចកើតហេតុ គេឃើញរថយន្តបង្កមិនបន្ថយល្បឿននោះទេ ធ្វើឱ្យជ្រុលបុករនាំងសុវត្ថិភាពរបស់ក្រុមការងារមន្ទីរសាធារណៈការ និងដឹកជញ្ជូនខេត្តដែលកំពុងជួសជុលផ្លូវ និងបន្តទៅបុករ៉ូឡូមួយគ្រឿងទៀតបណ្ដាលឱ្យខូចខាតយ៉ាងដំណំ ចំណែកកម្មករដែលឃើញហេតុការណ៍មុនបានរត់ចែកជើងគ្នា ដោយឡែកអ្នកនៅលើរថយន្តស្រែកកងរំពងភ័យស្លន់ស្លោ ប៉ុន្ដែពុំមានបណ្ដាលឱ្យមនុស្សណាម្នាក់រងរបួសនោះឡើយ ។

ប្រភពខាងលើនេះបន្តទៀតថា គ្រឿងចក្ររ៉ូឡូបង្ហាប់ដីធន់តូចមួយគ្រឿងត្រូវបានខូចខាតទាំងស្រុង ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះទៅដល់កន្លែងភ្លាមៗ និងបានឃាត់រថយន្តបង្កយកមករក្សាទុកន នៅប៉ុស្ដិ៍នគរបាលរដ្ឋបាលអូរសណ្ដាន់ ប៉ុន្ដែនៅព្រឹកថ្ងៃទី០១ ខែមករានេះ លោកនាយប៉ុស្ដិ៍នគរបាលរដ្ឋបាលអូរសណ្ដាន់ បានបញ្ជាក់ប្រាប់អ្នកកាសែតថា បានសម្របសម្រួលគ្នាចប់សព្វគ្រប់អស់ហើយ ៕

IMG_9803

...

ដោយ៖ បឹុម ពិន

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print