ម្ចាស់ពានសំនៀងអាថ៌កំបាំង ភី ថាត់ បញ្ចេញបទចម្រៀងលើកដំបូងនៅរស្មីស្ទឹងសែន

ចែករំលែក៖

ភ្នំពេញ៖ ម្ចាស់ពានសំនៀងអាថ៌កំបាំងចំណាត់ថ្នាក់លេខ២ លោក សឿន រ៉ាវី ហៅ ភីថាត់ ស្រាប់តែលេចមុខក្នុងបទចម្រៀងថ្មីOriginal Song លើកដំបូងរបស់ខ្លួននៅក្នុងផលិតកម្មរស្មីស្ទឹងសែន។ បទចម្រៀងរបស់ អតីតពិធីករមានប្រជាប្រិយរបស់វិទ្យុថោនរូបនេះគឺជាបទចង្វាក់ប្រជាប្រិយខ្មែរដើម្បីអបអរសាទរព្រះរាជពិធីបុណ្យអុំទូក អកអំបុក និងសំពះព្រះខែ។

ឈ្មោះ ភីថាត់ (P-Thatt) ត្រូវបានអ្នកនិយមស្តាប់វិទ្យុបានស្គាល់តាមរយៈវោហារដ៏ប៉ិនប្រសប់។ ក្រៅពីជំនាញពិធីករលោកក៏ជាអ្នកចម្រៀង ប៉ុន្តែមិនមានឱកាសច្រៀងបើទោះបីជាលោកធ្លាប់ឆ្លងកាត់ការប្រកួតប្រជែងកម្មវិធីប្រឡងចម្រៀងសំនៀងអាថ៌កំបាំង របស់ផលិតថោន កាលពីអំឡុងឆ្នាំ២០១៤ក៏ដោយ។ ក្រោយបញ្ចប់កិច្ចសន្យាបានជិត១ឆ្នាំនៅវិទ្យុថោនលោកបាន ផ្អាកការងារសិល្បៈមួយចំនួន ប៉ុន្តែស្រាប់តែពេលនេះលោកលេចមុខច្រៀងបទចម្រៀងថ្មីសម្រាប់ផលិតកម្មរស្មីស្ទឹងសែនទៅវិញ។ ថ្លែងប្រាប់តាមទូរស័ព្ទតារាចម្រៀងរូបនេះបានបញ្ជាក់ថា បទ”ទូក​ ងចំណូលថ្មី” គឺជាបទចម្រៀងចង្វាក់ឡាំលាវដែលលោកបានច្រៀងលើកដំបូងសម្រាប់ផលិតកម្មថ្មី រួមជាមួយតារាចម្រៀង ឆន សុវណ្ណារ៉ា ហើយក៏ស្របតាមការសំណូមពររបស់អ្នកគាំទ្រលោកកន្លងមកដែលស្នើឲ្យលោកបញ្ចេញបទចម្រៀងថ្មីក្រោយពីលោកធ្លាប់ត្រូវបានអ្នកស្តាប់វិទ្យុ និងបទចម្រៀងកន្លងមករបស់លោកដូចជាបទ”កំពតដួងចិត្ត” និងបទ”និស្ស័យគ្រូបង្រៀន”ជាដើម។ លោកថាបើកឆាកលើកដំបូងពិតមែនប៉ុន្តែលោកពិតជាពេញចិត្តព្រោះតែទទួលបានឱកាសច្រើនពីផលិតកម្ម និងបន្តបញ្ចេញបទចម្រៀងថ្មីៗបន្តទៀតទាំងបទចង្វាក់ប្រជាប្រិយខ្មែរ និងបទបែបមនោសញ្ចេតនា។
​លោកថានឹងបន្តសហការជាមួយផលិតករ អ្នកនិពន្ធបទភ្លេង និងទំនុកច្រៀងដែលមានជំនាញៗ ជាមួយនឹងការយកចិត្តទុកដាក់ដើម្បីបង្កើតស្នាដៃថ្មី និងបំពេញចិត្តអ្នកគាំទ្រ ហើយលោកក៏រំពឹងដែរថាទស្សនិកជននឹងជួយគាំទ្រស្នាដៃថ្មីៗបន្តដែលនឹងចេញនៅពេលខាងមុខ៕

...

ដោយ វឌ្ឍនា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print