សញ្ញាវិជ្ជមាននៅក្នុងសង្គ្រាមពាណិជ្ជកម្មអាមេរិក-ចិន

ចែករំលែក៖

អាមេរិក-ចិន៖ ការប្រឈមមុខតានតឹងក្នុងវិស័យពាណិជ្ជកម្មរវាងអាមេរិកនិងចិន រយៈពេល ជាង​១៦ខែកន្លងមក ធ្វើឲ្យវិស័យសេដ្ឋកិច្ចប្រទេសទាំងពីរ ធ្លាក់ចុះដូចគ្នា មិនតែប៉ុណ្ណោះបានប៉ះពាល់យ៉ាងខ្លាំងដល់កំណើនសេដ្ឋកិច្ចពិភពលោក​​។

នៅពេលនេះ ចិននិងអាមេរិក បានព្រមព្រៀងគ្នា លុបពន្ធ ទៅលើទំនិញនាំចូល​ របស់ប្រទេសទាំងពីរ ដែលបានដំឡើង ដាក់គ្នានាពេលកន្លងមក ​ប្រសិនបើទទួលបានជោគជ័យ ប្រទេសទាំងពីរនឹងចុះកិច្ចព្រមព្រៀងជាលើកដំបូង បង្អស់​ក្នុងដំណាក់កាលទី​១។

ក្រសួង​ពាណិជ្ជកម្មចិនបានបញ្ជាក់ថា ភាគីទាំងពីរ បានព្រមព្រៀងគ្នា លុបពន្ធ មួយចំនួនដែលបានដំឡើងនាពេលកន្លងមក ។ ប៉ុន្តែមិនបានបញ្ជាក់ព័ត៌មានលម្អិត ជុំវិញការលុបពន្ធនោះឡើយ។

ចំណែកមន្ត្រីអាមេរិកបានលើកឡើងថា​ ការលុបពន្ធដែលបានដំឡើងរួច គឺជាផ្នែកមួយនៃកិច្ចព្រមព្រៀងពាណិជ្ជកម្ម ថ្មី ហើយពេលនេះយើងរងចាំ តែមេដឹកនាំប្រទេសទាំងពីរចុះហត្ថលេខាតែប៉ុណ្ណោះ​។

អ្នកនាំពាក្យសេតវិមានអាមេរិកលោកស្រី​ Stephanie Grisham បានលើកឡើងថា​​ ៖ អាមេរិកពិតជាចង់កាត់បន្ថយកម្តៅ​នៃសង្គ្រាមពាណិជ្ជកម្ម ដែលអូសបន្លាយរយៈពេល​១៦ខែកន្លងមក ។

នៅពេលនេះមេដឹកនាំទាំងពីរ មិនទាន់មានគម្រោងជួបពិភាក្សានៅទីកន្លែងណានោះឡើយ​ ក្រោយប្រទេសឈីលី​ ប្រកាសដកខ្លួន ឈប់ធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំ​APEC ​ដែលជាទីតាំង ប្រធានាធិបតីចិននិងអាមេរិក គ្រោងជួបពិភាគ្សានិងចុះហត្ថលេខានៅទីនោះ ៕

...

ដោយ៖ មែវ សាធី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print