ខេត្តពោធិ៍សាត់៖ នៅព្រឹកថ្ងៃទី០១ ខែមករា ឆ្នាំ២០១៦នេះ គេឃើញតាមបណ្ដាផ្លូវនានាគ្រប់ស្រុក ក្រុង ទូទាំងខេត្ត កម្លាំងសមត្ថកិច្ចនគរបាល អាវុធហត្ថស្រុក ក្រុង ខេត្តពោធិ៍សាត់ចាប់ផ្ដើមចុះយុទ្ធនាការច្បាប់ចរាចរណ៍ថ្មី ។
ប្រភពពីសមត្ថកិច្ចបានបញ្ជាក់ឱ្យដឹងដែរថាជំហ៊ានដំបូងនេះ កម្លាំងធ្វើការត្រួតពិនិត្យរកឯកសារយានយន្តគ្រប់ប្រភេទ បើខ្វះខាតកន្លែងណាតម្រូវឱ្យគាត់ទៅធ្វើ ហើយការដឹកជញ្ជូនសំពីងសំពោង និងការដឹកមនុស្សតាមការកំណត់របស់ថ្នាក់លើ ។
ប្រភពបន្តថា ជំហ៊ានដំបូងនេះកម្លាំងសង្កេតឃើញថា ដូចជាគ្មានអ្វីប្រែប្រួលនៅឡើយទេ ជាក់ស្ដែងម៉ូតូជិះឌុបគ្នាអ្នកបើកបរម៉ូតូបានពាក់មួកស្ទើរ ១០០% ដោយឡែកអ្នករួមដំណើរដូចជាមិនទាន់មានអ្នកគោរពដោយពាក់មួកសុវត្ថិភាពគ្រប់ៗគ្នានៅឡើយ ប៉ុន្ដែទោះបីជាយ៉ាងនេះក្ដីកម្លាំងសមត្ថកិច្ចប្រឹងប្រែងបន្តការណែនាំ អប់រំ ជាក់ស្ដែងឱ្យពួកគាត់យល់អំពីច្បាប់ដោយកម្លាំងនៅឈរជើងត្រួតពិនិត្យតាមគោលដៅជានិច្ច និងបន្តការអនុវត្តច្បាប់នេះឱ្យមានប្រសិទ្ធិភាពតាមផែនការថ្នាក់លើ ដាក់បទបញ្ជាបន្ដិចម្ដងៗ ។
ដោយ៖ ប៉ឹម ពិន