ខេត្តបន្ទាយមានជ័យ៖ ពលករខ្មែរម្នាក់បានស្លាប់និង១៤នាក់រងរបួសធ្ងន់ស្រាលក្នុងករណីគ្រោៈថ្នាក់ចរាចរណ៌កាលពីវេលាម៉ោង៧និង៣០នាទីព្រឹកថ្ងៃទី១០ខែវិច្ឆិកាឆ្នាំ២០១៩នៅលេីកំណាត់ផ្លូវជាតិមួយ ស្ថិតក្នុងតំបន់ ស្រុកសយដាវ ខេត្តចាន់បុរី ប្រទេសថៃ។
យោងតាមរបាយការណ៍ សមត្ថកិច្ចពីខេត្តចាន់បុរី ប្រទេសថៃ កាលពីវេលាម៉ោង ០៩ព្រឹក ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៩ នេះ បានអោយដឹងថា៖ មានរថយន្តIZUZUមួយគ្រឿងពណ៏មាសពាក់ស្លាកលេខ១៥១៨ពីបាំងដឹកពលករប្រុស ស្រីទៅបេះផ្លែត្រង៉ែនបានបែកកង់ក្រឡាប់រថយន្ត ដឹកពលករខ្មែរ បណ្ដាលអោយមានមនុស្សចំនួន ១៥នាក់ រងរបួសធ្ងន់និងស្រាល នៅក្នុងហេតុការនោៈមានពលករ ខ្មែរម្នាក់បានស្លាប់បាត់បង់ជីវិត។
ប្រភពពីភ្នាក់ងារសង្គ្រោះ(សារស្វាងបូរិណប៊ូនខេត្ដចាន់បុរី) ប្រាប់ថា៖ ហេតុការណ៍នេះបានកេីតឡើង នៅលេីផ្លូវជាតិមួយ ស្ថិតក្នុងតំបន់ ស្រុកសយដាវ ខេត្តចាន់បុរី ប្រទេសថៃក្រោយពេលកេីតហេតុជនរងគ្រោះត្រូវបាន សមត្ថកិច្ចថៃ បញ្ជូនយកនៅសង្គ្រោះនៅមន្ទីរពេទ្យសយដាវ និងមន្ទីរពេទ្យប្រាក់ប៉ុកក្លៅ ខេត្តចាន់បុរី ។
ប្រភពបន្ថែមថាឱ នៅក្នុងហេតុការនោៈសមត្ថកិច្ចមិនទាន់បញ្ជាក់អត្ថសញ្ញាណនិងបញ្ជាក់ថាមកពី ខេត្តណានៅឡើយ ហើយសមត្ថកិច្ចថៃកំពុងតែធ្វើការស្រាវជ្រាវរកអត្តសញ្ញាណអ្នកស្លាប់ដើម្បីប្រគលសពឲ្យសាច់ញាតិយកមកធ្វើបុណ្យ តាមប្រពៃណីយ៍៕
ដោយ៖ នឹម វណ្ណា