សម្តេចតេជោ ហ៊ុន សែន អញ្ជើញដង្ហែរព្រះមហាក្សត្រយាងទតព្រះរាជពិធីបុណ្យអុំទូក

ចែករំលែក៖

ភ្នំពេញ៖ នៅល្ងាច ថ្ងៃទី ១០ ខែ វិច្ឆិកា ដែលថ្ងៃដំបូងនៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក ឆ្នាំ២០១៩នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដង្ហែរព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា យាងទតពិធីបណ្តែតប្រទីប និងការអុចកាំជ្រួច នៅមុខព្រះបរមរាជវាំងដើម្បីអបអរសាទរព្រះរាជពិធីបុណ្យអុំទូកឆ្នាំ២០១៩នេះ។

នៅថ្ងៃទី១នៃព្រះរាជពិធីបុណ្យអុំទូកនៅមុខព្រះបរមរាជវាំងថ្ងៃនេះ គឺបានផ្តល់នូវការសប្បាយរីករាយក្រៃលែងដល់បងប្អូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរជាតិ និងអន្តរជាតិមកពីគ្រប់ទិសទី។

សូមទស្សនាការផ្សាយផ្ទាល់ (LIVE) នៅលើគេហទំព័រ Facebook សម្ដេចតេជោនាយករដ្ឋមន្ត្រីអំពីព្រះរាជពិធីបុណ្យអុំទូកនៅមុខព្រះបរមរាជវាំងចាប់ពីថ្ងៃទី ១០ ដល់១២ វិច្ឆិកា ២០១៩៕

...

ដោយ៖ សុខ ខេមរា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print