លោក សំរិទ្ធ ឯកសុវណ្ណ មានសុខភាពល្អប្រសើរ នឹងជាសៈស្បើយ ឆ្លងផុតគ្រោះថ្នាក់ដល់ជីវិត បន្ទាប់ពីប្តូរមកព្យាបាលនៅមន្ទីរពេទ្យ CHONBURI HOSPITAL

ចែករំលែក៖

ប្រទេសថៃ៖ បុគ្គលិកមជ្ឈមណ្ឌលសារព័ត៍មាន «នគរវត្ត»ប្រចាំប្រទេសថៃឡង់ដ៍ បានជួយអន្តរាគមន៍យក« លោក សំរិទ្ធ ឯកសុវណ្ណ» ចេញពីមន្ទីរពេទ្យឯកជនទីក្រុងបាងកក ទៅកាន់មន្ទីរពេទ្យយោធាថៃ (CHONBURI HOSPITAL ) ដែលធានាពីសុវត្ថិភាពសុខភាពគាត់ដោយជោគជ័យ។ នេះបើតាមការបញ្ជាក់ពីលោក Sommas Supaphol ជាបុគ្គលិកមជ្ឈមណ្ឌលសារព័ត៍មាន «នគរវត្ត»ប្រចាំប្រទេសថៃឡង់ដ៍ រាយការណ៍មកមុននេះបន្តិច នារសៀលថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៩។
លោកក៏សូមជូនពរអោយ « លោក សំរិទ្ធ ឯកសុវណ្ណ»បានឆាប់ជាសៈស្បើយ ដូចអ្វីដែលវេជ្ជបណ្ឌិតថៃ ធានាថា៖ នឹងព្យាបាលប្រកបដោយជោគជ័យ ក្នុងក្តីសង្ឃឹមនៃជីវិតប្រសើរឡើងវិញ។
វេជ្ជបណ្ឌិតបានបញ្ជាក់ថា៖ ស្ថានភាពជម្ងឺ « លោក សំរិទ្ធ ឯកសុវណ្ណ» បានរួចផុតពីគ្រោះថ្នាក់ហើយ ដែលបានមកកាន់មន្ទីរពេទ្យនៅទីនេះទាន់ពេល ។ យ៉ាងយូរ២សប្តាហ៍អាចត្រឡប់មកកាន់កម្ពុជាវិញ តែសូមបន្តព្យាបាលនិងពិនិត្យឈាមចំនួន២ថ្ងៃសិន ខណៈ « លោក សំរិទ្ធ ឯកសុវណ្ណ»មានសម្ពាធឈាមទាប និងជើងម្ខាងបានស្ពឹកខុសប្រក្រតី ដោយសារគាត់មិនមានសុខភាពល្អពីមុនគ្រាកំពុងសង្គ្រោះបន្ទាន់លើកដំបូង។ ប៉ុន្តែគាត់រួចផុតគ្រោះថ្នាក់ហើយ ដោយសារមន្ទីរពេទ្យយោធា CHONBURI HOSPITAL មានឈាមប្តូរអោយគាត់។
បច្ចុប្បន្នបុគ្គលិក មជ្ឈមណ្ឌលព័ត៍មាន «នគរវត្ត»ប្រចាំប្រទេសថៃឡង់ដ៍ បាននៅតាមដាន និងសូមការអន្តរាគមន៍ពីក្រុមលោកវេជ្ជបណ្ឌិតថៃ មេត្តាជួយព្យាបាលលោក សំរិទ្ធ ឯកសុវណ្ណ អោយអស់ពីលទ្ធភាព ដើម្បីបានជាសៈស្បើយបានត្រឡប់មកកាន់មាតុប្រទេសវិញ មានឱកាសបំពេញការងារជូនអង្គភាព សម្រាប់ជាមធ្យោបាយសម្រាលដល់ជីវភាពរស់នៅប្រចាំថ្ងៃក្នុងក្រុមគ្រួសារ។
សូមរម្លឹកថា៖ លោក ហ៊ុយ វណ្ណៈ ប្រធានសហព័ន្ធសហភាពអ្នកសារព័ត៍មានកម្ពុជា (ស.ស.ស.ក) បានយកចិត្តទុកដាក់ និងបានគៀងគរ ប្រមូលជាថវិកា ជួយព្យាបាលជំងឺ លោក សំរិទ្ធ ឯកសុវណ្ណ តាំងពីដើមទី ជាមួយការឆ្លងឆ្លើយសួរនាំតាមដានសុខភាពលោក សំរិទ្ធ ឯកសុវណ្ណ តាមរយៈភរិយាគាត់ និងជួយលើកទឹកចិត្តគ្រប់ពេល៕

...

ដោយ៖ សុខ ខេមរា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print