កូនកម្លោះនិងកូនក្រមុំគរថ្លង់ មួយគូរចាប់ដៃគ្នាចូលរោងការតាមប្រពៃណី ផ្អើលពេញបណ្ដាញសង្គមហ្វេសប៊ុក

ចែករំលែក៖

ភ្នំពេញ ៖ យោងតាមប្រភពព័ត៍មានពីបណ្ដាញសង្គមហ្វេសប៊ុកគណនី របស់ ព្រះតេជព្រះគុណ “Choun Kakada Page ”បានបង្ហោះថ្មីៗនេះថា គូរស្នេហ៍អភ័ព្វមួយគូរដោយកូនកម្លោះនិងកូនក្រមុំជាមនុស្សគរថ្លង់ បានចាប់ដៃគ្នាចូលរោងការជាមួយគ្នាដូចគេដូចឯងដែរ បើគេមើលទៅមុខមាត់ពួកគាត់មិនសមជាមនុស្សគរថ្លង់នោះទេ ព្រោះរូបសម្បត្តិអ្នកទាំង២ពិតជាស្រស់ស្អាតមិនចាញ់មនុស្សមានកាយសប្បទារគ្រប់គ្រាន់នោះឡើយ ។ ប៉ុន្ដែនៅពេលពួកគេប្រាស្រ័យទាក់ទងគ្នាទើបដឹងថាពួកគេទាំងពីរនាក់គឺជាមនុស្សគរថ្លង់ ពិតជាគួឲ្យអាណិតខ្លាំងណាស់ដោយសារជាគូរទើបនិស្ស័យដឹកដៃឲ្យជួបគ្នាបែបនេះ សង្ឍឹមថាពួកគាត់នឹងមានសុភមង្គលជាមួយគ្នាដូចគ្រួសារដទៃទៀតទៅចុះ។
យោងតាម រយៈ គណនី របស់ ព្រះតេជព្រះគុណ “Choun Kakada Page ” បាន បង្ហោះ នៅ លើ បណ្ដាញ សង្គម ហ្វេសប៊ុក និងបាន មាន សង្ឃ ដីការៀប រាប់ ឲ្យដឹង ថា«ពិធីមង្គលរបស់ប្អូនស្រី ជួន ស្រីរត្ន័ និងប្អូនប្រុស ប្រាក់ ណារិទ្ធ នៅភូមិចំការដៀប ឃុំអង្គតាសោម ស្រុុកត្រាំកក់ ខេត្តតាកែវ នៅគេហដ្ឋានប្អូនស្រីពៅ កាលពីថ្ងៃទី06ខែវិច្ឆិកាឆ្នាំ2019នេះ» ព្រះតេជព្រះគុណ បាន បន្ត ទៀត ថា «អរគុណដល់អ្នកបកប្រែដែលបានជួយក្នុងកម្មវិធីមង្គលនេះ ព្រោះគាត់ជំនាញខាងភាសាកាយវិកា បេីអត់មានគាត់ក៏ពិបាកដែរក្នុងថ្ងៃមង្គលនេះ។ អាណិតប្អូនៗដែរ តែនេះជាគូររបស់ពួកគាត់ទៅហេីយទេីបបានជួបគ្នាជាប្តីប្រពន្ធ»។
យោងតាមវីដេអូឃ្លីបនេះបានបញ្ជាក់ថា ទោះបីជាពួកគាត់ទាំងពីរគឺជាមនុស្សគរថ្លង់ស្ដាប់គ្នាបានតាមរយៈកាយវិការបែបនេះក្ដីតែសូមកោតសសើរដល់អ្នកទាំងពីរដែលបានប្រកាន់ខ្ជាប់ គោរពតាមប្រពៃណីទំនាមទំលាប់ដូនតាបានយ៉ាងល្អប្រសើរមានឱកាសរៀបការតាមច្បាប់ ប្រពៃណីដូចគេដូចឯងមានន័យថាដូចមនុស្សមានកាយសប្បទារគ្រប់គ្រាន់ដែរ នេះក៏ដោយសារឪពុក ម្ដាយរបស់ពួកគាត់មានលទ្ធភាពនិងធន់ធានគ្រប់គ្រាន់ផងដែរក្នុងការរៀបចំពិធីមង្គលការឲ្យពួកគាត់បានសមរម្យបែបនេះ ៕

...

សហការី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print