តុលាការយោធា​ប៉ា​គី​ស្ថាន​ដាក់ទោស​មួយ​ជីវិត​ក្រុម​ឧទ្ទាម​៩​នាក់​

ចែករំលែក៖

​ប្រភព​ពី​យោធា​ប៉ា​គី​ស្ថាន​បាន​បញ្ជាក់​ថា​ ក្រុម​ឧទ្ទាម​៩​នាក់​ត្រូវ​ផ្តន្ទាទោស​អស់​មួយ​ជីវិត​ ដោយសារ​តែ​ទ​ង្វើ​ភេរវកម្ម​របស់​ពួក​គេ​នា​ពេល​កន្លង​មក​ ។​

lp21

​ជន​ដែល​ត្រូវ​ដាក់ទោស​ទាំងនេះ​បាន​ជាប់​ទាក់ទង​ការ​វាយប្រហារ​ភេរវកម្ម​នៅ​ព្រះ​វិហារ​ស្ថិត​នៅ​ក្នុង​តំបន់​យោធា​ ទីក្រុង​ Multan​ ខេត្ត​ Punjab​ ក៏​ដូច​ជា​ការ​វាយប្រហារ​មក​លើ​ភ្នាក់ងារ​រក្សា​សន្តិសុខ​ ការ​ចាប់ជំរិត​ និង​ការ​សម្លាប់​ជន​ស៊ី​វិល​ស្ថិត​នៅ​ក្នុង​ទីក្រុង​ Lahore​ នោះ​ផង​ដែរ​ ។​

​ការ​ផ្តន្ទាទោស​នេះ​ធ្វើ​ឡើង​ដោយ​តុលាការយោធា​ប្រទេស​ប៉ា​គី​ស្ថាន​កាលពី​ថ្ងៃ​ទី​១​ ខែមករា​ ឆ្នាំ​២០១៦​ ។​ តុលាការយោធា​ប៉ា​គី​ស្ថាន​ត្រូវ​បាន​បង្កើត​ឡើង​ បន្ទាប់​ពី​មានការ​វាយប្រហារ​សម្លាប់​រង្គាល​នៅ​សាលារៀន​មួយ​កន្លែង​កាលពី​ខែធ្នូ​ ឆ្នាំ​២០១៤​ ។​

​ជន​ដែល​ត្រូវ​ផ្តន្ទាទោស​មាន​សិទ្ធិ​នៅ​ក្នុង​ការ​ប្តឹង​ទាស់​ចំពោះ​ការ​សម្រេច​របស់​តុលាការយោធា​ខាងលើ​នេះ​ស្រប​ទៅ​តាម​ច្បាប់​ ។​

​នាយក​រដ្ឋមន្ត្រី​ណា​វាស់​ សារី​ហ្វ​ កាលពី​ពេល​ថ្មីៗ​នេះ​ បាន​ស្នើ​ដល់​ប្រធានាធិបតី​ឲ្យ​ច្រាន​ចោ​រាល់​ញត្តិ​ទាំងឡាយ​របស់​ក្រុម​ឧទ្ទាម​ ដោយសារ​ថា​ ក្រុម​នោះ​ហើយ​បាន​ធ្វើ​សកម្មភាព​ភេរវកម្ម​សម្លាប់​កងកម្លាំង​សន្តិសុខ​រដ្ឋាភិបាល​ និង​ជន​ស៊ី​វិល​ ៕​

...

ប្រែសម្រួល៖ ថាច់ យ៉ាត

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print