(វិភាគព័ត៌មានអន្តរជាតិ)៖ តើ​ប្រទេស​មហាអំណាច​សហរដ្ឋអាមេរិក​និង​ប្រទេស​ចិន​មាន​កម្លាំងយោធា​ខុស​គ្នា​បែប​ណា​?

ចែករំលែក៖

​គេហទំព័រ​ Bloomberg​ បាន​ផ្សព្វ​ ផ្សាយ​នូវ​អត្ថបទ​មួយ​របស់​អ្នកឯកទេស​យុទ្ធសាស្ដ្រ​ការពារ​ជាតិ​និយាយ​អំពី​កម្លាំង​ ប្រដាប់​អាវុធ​របស់​ប្រទេស​មហាអំណាច​ ទាំង​ពីរ​អា​មេ​រិ​ក​និង​ចិន​ ។​

132440662_2131n

​លោក​ Thomas​ J.​ Christensen,​ សាស្ដ្រាចារ្យ​ស្រាវជ្រាវ​អំពី​នយោបាយ​មក​ពី​សាកលវិទ្យាល័យ​ល្បីល្បាញ​បំផុត​ នៅ​អា​មេ​រិ​ក​ Princeton​ និង​ជា​អតីត​ ជំនួយការ​រដ្ឋមន្ដ្រី​ការ​បរទេស​អា​មេ​រិ​ក​ ទទួល​បន្ទុក​តំបន់​អាស៊ី​ប៉ា​ស៊ី​ហ្វិ​កបាន​ប្រៀប​ ធៀប​រវាង​កម្លាំង​ទាហាន​សព្វាវុធ​អា​មេ​រិ​ក​នឹង​ចិន​ ។​

​អំពី​កម្លាំង​ទាហាន​ចិន​ កម្លាំង​ទាហាន​ ចិន​ចាប់ផ្ដើម​ឡើង​ដោយ​កម្លាំង​ថ្មើរជើង​ហើយ​បាន​បំពាក់​កាំជ្រួច​មី​ស៊ី​ល​មួយ​ចំនួន​ តូច​តែ​ប៉ុណ្ណោះ​ ដែល​បាញ់​ចេញពី​ជើង​ ទម្រ​អចល​នា​ អាច​បំពាក់​ក្បាល​គ្រាប់​ បរមាណូ​។​ នៅ​ក្នុង​អំឡុង​ទសវត្សរ៍​ឆ្នាំ​ ១៩៩០​ កម្លាំង​ទាហាន​ចិន​ចាប់ផ្ដើម​ បាន​បោះ​ជំហាន​ទៅ​ឆ្ងាយ​ជាង​មុន​ដោយ​ពង្រីក​កម្លាំង​ទាហានជើងទឹក​ និង​ដែន​ អាកាស​ និង​កាំជ្រួច​មី​សីល​បំពាក់​ក្បាល​ គ្រាប់​បរមាណូ​មាន​កម្រិត​ចំ​គោលដៅ​ ខ្ពស់​ ហើយ​អាច​បាញ់​ចំ​គោលដៅ​ចល័ត​ នៅ​លើ​ដែនសមុទ្រ​ទៀត​ផង​ ដូច​ជានា​វា​ ចម្បាំង​ នាវា​ផ្ទុក​យន្ដហោះ​របស់​អា​មេ​ រិ​ក​ជាដើម​ ។​

​នៅ​ក្នុង​ពេល​នេះ​ចិន​កំពុង​តែ​ធ្វើ​ឱ្យ​ ទំនើប​ជាង​មុន​នៅ​ឃ្លាំង​អាវុធ​បរមាណូ​ របស់​ខ្លួន​តាម​រយៈ​បំពាក់​ក្បាល​គ្រាប់​ បរមាណូ​នៅ​លើ​កាំជ្រួច​មី​ស៊ី​ល​មាន​ជើង​ ទម្រ​ចល័ត​ និង​កាំជ្រួច​មី​ស៊ី​ល​បំពាក់​នៅ​ លើ​នាវាមុជទឹក​។​ តាម​ឯកសារ​យោធា​ បាន​បង្ហាញ​ឱ្យ​ឃើញ​ថា​ ចិន​ទទួលស្គាល់​ គម្លាត​ដ៏​ធំ​រវាង​រដ្ឋាភិបាល​ទីក្រុង​ប៉េ​កាំ​ង​និង​ប្រទេស​ដែល​ជាស​ត្រូវ​ ដែល​មាន​ សព្វាវុធ​ទំនើបៗ​។​ ប៉ុន្ដែ​ចិន​បាន​ជំរុញ​ឱ្យ​ មាន​យុទ្ធសាស្ដ្រ​ “​ក្រុម​ខ្សោយ​ដាក់​គំនាប​ លើ​ក្រុម​ខ្លាំង​”​ ។​

​ចិន​មាន​លទ្ធភាព​វាយប្រហារ​តាម​បណ្ដាញ​ខ្ពស់​ ហើយ​រដ្ឋាភិបាល​ចិន​បាន​ ចំណាយ​ប្រាក់​យ៉ាងច្រើន​សម្រាប់​បង្កើត​កម្លាំង​វាយប្រហារ​តាម​បណ្ដាញ​ ដែល​ ចិន​ហៅ​ថា​ កម្លាំង​ទាហាន​បណ្ដាញ​។​ ការ​ដែល​ចិន​ផ្ដោត​សំខាន់​ទៅ​លើ​ការ​វាយ​ ប្រហារ​តាម​បណ្ដាញ​ធ្វើ​ឱ្យ​អា​មេ​រិ​ក​បង្ហាញ​ ការ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង​ គេ​អាច​និយាយ​ បាន​ថា​ ចិន​កំពុង​នាំមុខ​អា​មេ​រិ​ក​នៅ​ក្នុង​ សង្គ្រាម​វាយប្រហារ​តាម​បណ្ដាញ​ ។​

​កន្លង​មក​អា​មេ​រិ​ក​មិន​ដែល​បង្ហាញ​ពី​លទ្ធភាព​វាយប្រហារ​តាំ​បណ្ដាញ​នោះ​ឡើយ​ ដោយសារ​អា​មេ​រិ​ក​ចាត់​ទុក​ថា​ ជា​រឿង​ អាថ៌​កាំ​បាំង​។​ កាលពី​ឆ្នាំ​២០១៣​ ឧត្ដម​ សេនីយ៍​ Keith​ Alexander​ ពេល​នេះ​ ជា​មេទ័ព​គ្រប់គ្រង​ការ​វាយប្រហារ​តាម​បណ្ដាញ​របស់​អា​មេ​រិ​ក​ធ្លាប់​បាន​ប្រកាស​ ថា​ កម្លាំង​វាយប្រហារ​តាម​បណ្ដាញ​ របស់​អា​មេ​រិ​ក​គឺ​ខ្លាំង​ខ្លា​បំផុត​។​ តែ​ពេល​ នេះ​អា​មេ​រិ​ក​បែរជា​ត្រូវ​ចិន​ដើរ​តាម​ទាន់​ ហើយ​ឈានមុខ​លើ​អា​មេ​រិ​ក​ទៀត​ផង​ ។​

​ចំណុចខ្លាំង​មួយទៀត​អំពី​កម្លាំង​ទាហាន​ ជើង​ទឹក​នោះ​គឺ​នាវា​ផ្ទុក​យន្ដហោះ​លីវ​នី​ញ​ របស់​ចិន​ដែល​បាន​ទិញ​នាវា​ចាស់​ពី​អ៊ុយ​ក្រែ​ន​មក​ជួសជុល​ឡើង​វិញ​។​ នៅ​ពេល​ នេះ​ចិន​ក៏​បាន​ប្រកាស​ពី​គម្រោង​ផលិត​ នាវា​ផ្ទុក​យន្ដហោះ​២​គ្រឿង​ថ្មី​ទៀត​បំពាក់​ឱ្យ​កម្លាំង​ទាហានជើងទឹក​ចិន​ឱ្យ​កាន់តែ​ ខ្លាំងក្លា​។​ ទាំងនោះ​ជា​ការ​រីក​ចម្រើន​យ៉ាង​ ខ្លាំង​បើ​ប្រៀបធៀប​ និង​ប្រទេស​នៅ​ក្នុង​ តំបន់​។​ ចិន​កំពុង​ក្លាយជា​ប្រទេស​មហា​ អំណាច​យោធា​ក្នុង​តំបន់​ ប៉ុន្ដែ​ចិន​មិន​ ទាន់​អាច​ក្លាយជា​ចំណុច​ដែល​ធ្វើ​ឱ្យ​ផ្លាស់​ប្ដូ​ទ​ល្យ​ភាព​យោធា​អា​មេ​រិ​ក​-​ចិន​នោះ​ដែរ​ អា​មេ​រិ​ក​នៅ​តែ​ជា​ប្រទេស​មាន​យោធា​ ខ្លាំង​ជាងគេ​បំផុត​ ។​

​អំពី​កម្លាំងយោធា​អា​មេ​រិ​ក​ អា​មេ​រិ​ក​ មាន​កម្លាំងយោធា​ខ្លាំង​ជាងគេ​បង្អស់​នៅ​លើ​ពិភពលោក​។​ អា​មេ​រិ​ក​មាន​នាវា​ផ្ទុក​ យន្ដហោះ​ដល់​ទៅ​១១​គ្រឿង​ដើរ​ដោយ​ថា​ម​ ពល​បរមាណូ​ និង​កងពល​នាវាចម្បាំង​ ដ៏​រឹង​មាំ​ និង​ទំនើប​បំផុត​លើ​ពិភពលោក​ គ្មាន​ប្រទេស​ណា​អាច​ប្រៀបផ្ទឹម​បាន​ ឡើយ​។​ មិន​ត្រឹមតែ​មាន​សព្វាវុធ​ទំនើបៗ​ ប៉ុណ្ណោះ​ កម្លាំង​ទាហាន​អា​មេ​រិ​ក​មាន​ បទ​ពិសោធ​ច្រើន​ក្នុង​ការ​ធ្វើសង្គ្រាម​ក៏​ ដូច​ជា​ការ​កម្ទេច​នាវា​ផ្ទុក​យន្ដហោះ​របស់​ សត្រូវ​ ។​

​និយាយ​រួម​អា​មេ​រិ​ក​អាច​កម្ទេច​នាវា​ផ្ទុក​យន្ដហោះ​សត្រូវ​បាន​ តែ​សត្រូវ​មិន​ អាច​កម្ទេច​នាវា​ផ្ទុក​យន្ដហោះ​របស់​អា​ មេ​រិ​កបាន​ឡើយ​។​ អា​មេ​រិ​ក​ទទួល​បាន​ បទ​ពិសោធ​ជា​ច្រើន​នៅ​ក្នុង​សង្គ្រាមលោក​ លើក​ទី​ពីរ​ និង​សង្គ្រាមត្រជាក់​ ។​

​ទន្ទឹម​នឹង​សព្វាវុធ​ទំនើបៗ​កម្លាំង​ទាហាន​អា​មេ​រិ​កបាន​នាំមុខ​ទាហាន​ចិន​ពី​ បទ​ពិសោធ​នៅ​ក្នុង​ការ​ធ្វើសង្គ្រាម​។​ ចិន​ មិន​ដែល​ចូលរួម​នៅ​ក្នុង​សង្គ្រាម​ថ្នាក់​ អន្ដរជាតិ​ណាមួយ​នោះ​ឡើយ​ ចាប់​តាំង​ ពី​ឆ្នាំ​១៩៧៩​ បន្ទាប់​ពី​វាយប្រហារ​ចូល​ ព្រំដែន​ភាគ​ខាងជើង​ប្រទេស​វៀតណាម​ ហើយ​ទទួល​រង​នូវ​ការ​ខូចខាត​បរាជ័យ​ជា​ ច្រើន​ ។​

​ក្នុង​ពេល​ជាមួយ​គ្នា​នេះ​កម្លាំង​ទាហាន​ អា​មេ​រិ​កបាន​ចូលរួម​ក្នុង​សង្គ្រាម​ជា​បន្ដបន្ទាប់​ចាប់តាំងពី​ឆ្នាំ​១៩៩១​មក​។​ អា​ មេ​រិ​កបាន​បញ្ជូន​កម្លាំង​ទៅ​វាយប្រហារ​ ប្រទេស​ជា​ច្រើន​ក្នុង​នោះ​មាន​អ៊ី​រ៉ា​ក់​ អា​ហ្វ​ ហ្គា​នី​ស្ថាន​ជាដើម​។​ ក្រៅពី​នេះ​អា​មេ​រិ​ក​ មាន​អាទិភាព​ជាងគេ​បង្អស់​នៅ​លើ​ពិភព​ លោក​គឺ​បណ្ដាញ​អា​មេ​រិ​ក​មាន​ប្រទេស​ ជា​សម្ពន្ធមិត្ដ​ខ្លាំងៗ​លំ​ចាប់​ពិភពលោក​ជា​ច្រើន​រហូត​ដល់​៦០​ប្រទេស​ ។​

​មូលនិធិ​សម្រាប់​ការពារ​ជាតិ​របស់​អា​មេ​រិ​ក​ និង​ប្រទេស​ម្ព​ន្ធ​មិត្ដ​មាន​រហូត​ ដល់​៨០​ភាគរយ​សរុប​ចំណាយ​សម្រាប់​ ការពារ​ជាតិ​នៅ​លើ​ពិភពលោក​។​ ចំណែក​ ចិន​នា​ពេល​នេះ​មាន​ប្រទេស​សម្ពន្ធមិត្ដ​ជិត​ស្និទ្ធ​បំផុត​គឺ​កូរ៉េ​ខាងជើង​ និង​ប៉ា​គី​ ស្ថាន​។​ ចិន​ក៏​បាន​សហការ​ទិញ​សព្វាវុធ​ ពី​ប្រទេស​រុ​ស្ស៊ី​ផង​ដែរ​ ប៉ុន្ដែ​ការ​មិន​មាន​ ទំនុកចិត្ដ​គ្នា​ធ្វើ​ឱ្យ​ចិន​ និង​រុ​ស្ស៊ី​ពិបាក​ ចាត់​ទុក​គ្នា​ជា​សម្ពន្ធមិត្ដ​ ។​

​រុ​ស្ស៊ី​មាន​ទំនាក់ទំនង​ជាមួយ​ប្រទេស​ជា​ច្រើន​ដែល​ជាស​ត្រូវ​របស់​ចិន​ក្នុង​នោះ​ មាន​ទាំង​ឥណ្ឌា​ និង​ប្រទេស​ក្នុង​តំបន់​ អាស៊ាន​មាន​វៀតណាម​ជាដើម​។​ កន្លង​ មក​រុ​ស្ស៊ី​បាន​លក់​កាំជ្រួច​មី​ស៊ី​ឱ្យ​វៀតណាម​ ធ្វើ​ឱ្យ​ចិន​ខឹងសម្បា​យ៉ាង​ខ្លាំង​ ៕​

...

ប្រែសម្រួល៖ ម៉ែ​វ​ សា​ធី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print