ខេត្តរតនគិរី៖ យុវជន២នាក់ស្រវឹងស្រាជោគជាំបានបើកម៉ូតូទៅបុកខឿនជុំវិញបឹងកន្សែងបណ្តាលអោយរបួសសន្លប់ធំត្រូវបានសមត្តកិច្ចដឹកយកទៅសង្គ្រោះនៅមន្ទីពេទ្យបង្អែកខេត្ត ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅវេលាម៉ោង៣នឹង៣០នាទីរសៀលថ្ងៃទី០១ ខែមករា ឆ្នាំ២០១៦ស្ថិតនៅភូមិអូកន្ទល់ សង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរី ។
សមត្ថកិច្ចមូលដ្ឋានបានបញ្ជាក់ថា បុរសទាំង២នាក់នោះ ១-មានឈ្មោះខៀង ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរធ្វើចំការ បោកក្បាលទៅនឹងខឿនបណ្តាលឲ្យសន្លប់ធំ នឹងទី២-ឈ្មោះ ប៊ុន ភេទប្រុសអាយុ១៩ឆ្នាំមុខរបរធ្វើចំការ រងរបួសធ្ងន់ត្រង់ក្បាល ។
អ្នករងគ្រោះទាំង២ជិះម៉ូតូ ម៉ាកវ៉េវឆ្លាម ពណ៍ខ្មៅអត់ស្លាកលេខ រស់នៅស្រុកវើុនសៃ បានជិះម៉ូតូមកក្រុងបានលុងដើម្បីផឹកស៉ីុខណះស៉ីុផឹករួចបានបើកម៉ូតូចេញទៅតាមបណ្តោយផ្លូវរង្វង់មូលមាត់បឹងកន្សែងពីត្បូងទៅជើងលុះដល់កន្លែងកើតហេតុក្នុងស្ថានភាពស្រវឹងជោគជាំគ្រប់គ្រងអារម្មណ៍មិនបានក៍រ៉េចង្កូតទៅបុកខឿនរង្វង់មូលបណ្តាលអោយសន្លប់ស្តូកស្តឹងទាំង២នាក់ នេះដោយសារមិនបានពាក់មួកសុវត្ថិភាពដែលរាជរដ្ឋាភិបាលកំពង់រឹតបន្តឹងនូវច្បាប់ចរាចរណ៍ថ្មីដែលអនុវត្តន៍នៅដើមឆ្នាំ២០១៦នេះ ។
បច្ចុប្បន្ន ជនរងគ្រោះទាំង២នាក់កំពុងសង្គ្រោះព្យាបាលនៅមន្ទីពេទ្យបង្អែកខេត្ត ចំណែកម៉ូតូសមត្ថកិច្ចបានអូសយកទៅរក្សាទុកនូវប៉ុស្តិរដ្ឋបាលសង្កាត់បឹងកន្សែងរងចាំការដោះស្រាយនៅពេលក្រោយ ៕
ដោយ៖ អ៊ុចសាវុទ្ធ