បន្តពូនជ្រំ កិច្ចសហប្រតិបត្តិការ រវាងកងទ័ពប្រទេសយេីងទាំងពីរ ដែលមានតាំងពីដេីមរៀងមក 

ចែករំលែក៖

ភ្នំពេញៈ នាយឧត្តមសេនីយ៍ នាង ផាត រដ្ឋលេខាធិការ ប្រចាំ ការក្រសួងការពារជាតិ ក្នុងនាមសម្តេចពិជ័យសេនាទៀ បាញ់  ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិបានកោតសរសេីរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការ រវាងកងទ័ពប្រទេ សយេីងទាំងពីរដែលមានតាំងពីដេីមរៀងមក។             នាយឧត្តមសេនីយ៍ នាង ផាត មានប្រសាន៍បែបនេះក្នងឱកាសដែលឯកឧត្តម ឧត្តមសេនីយ៍ត្រី ង្វៀន ដាយហូយ (NGUYEN DAI HOI) អនុប្រធានស្នងការ ការបរទេស កងទ័ពប្រជាជនវៀតណាម ដឹកនាំគណៈប្រតិភូចូលជួបសម្តែងការ គួរសមនៅអគារ”មិត្តភាព”ទីស្តីការគណៈរដ្ឋមន្ត្រីនារសៀលថ្ងៃអង្គារ ៨រោច ខែកក្តិក ឆ្នាំ កុរ ឯក ស័ក ព.ស ២៥ ៦៣ ត្រូវនិងថ្ងៃទី ១៩ ខែ វិច្ឆិកា ឆ្នាំ២០១៩។

ជំនួសមុខឯកឧត្តម រដ្ឋមន្ត្រី ក្រសួងការពារប្រទេសវៀតណាមឯកឧត្តម ឧត្តមសេនីយ៍ត្រី ង្វៀន ដាយហូយ (NGUYEN DAI HOI) ថ្លែងអំណរគុណ និងពាំនាំផ្តាំផ្ញេីការសាកសួរសុខទុក្ខពី សំណាក់ថ្នាក់ដឹកនាំក្រសួងការពារប្រទេស វៀតណាម ជូនចំ ពោះថ្នាក់ ដឹកនាំ ក្រសួងការពារជាតិកម្ពុជា ជានិច្ចកាលតែងតែ បន្តពូនជ្រំនូវចំណង មិត្តភាព​ សាមគ្គីភាព និងកិច្ចសហប្រតិ បត្តិការ រវាងកងទ័ពប្រទេសទាំងពីរ ឱយបានកាន់ តែរឹងមាំរីកចម្រេីនថែមទៀត។

ឧត្តមសេនីយ៍ត្រីបន្តទៀតថា: ក្នុងជំនួបរយះពេលមួយថ្ងៃ ជា មួយស្ថាប័នជំនាញ យេីងបានឯកភាពគ្នាទៅតាមពិធីសារនៃអនុស្សារណ: ដែលបានចុះហត្តលេខាដោយប្រមុខការពារជាតិ ទាំងពីររួចហេីយ ក្នុងរយះពេលកន្លង និងបន្តរៀបចំកិច្ចសហ ប្រតិបត្តិការថី្មបន្តទៀតសម្រាប់ឆ្នាំថ្មី ២០២០- ២០២៤ បន្តទៀត។

នាយឧត្តមសេនីយ៍ នាង ផាត ជំនួសមុខ រដ្ឋមន្ត្រីក្រសួងការ ពារជាតិ បានថ្លែងអំណរគុណ  ចំពោះភាគីមិត្ត ជានិច្ចកាលតែ​ជួយបណ្តុះបណ្តាលកងយោធពលខេមរភូមិន្ទទាំងរយះពេលវែង-ខ្លី ក្នុងមួយឆ្នាំៗ រាប់សិបនាក់ ជាការបង្ហាញនូវសន្តានចិត្ត មុតមាំក្នុងការជួយមិត្ត ក្នុងនាមប្រទេសភូមិផងរបងជាមួយ។បន្ទាប់មក ភាគីទាំងពីរ ក៏បានប្រគល់ជួនវត្តុអនុស្សវរីយ៍ ទៅវិញទៅមក ប្រកបដោយមនោសព្ចេាតនាផងដែរ ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print