ភ្នំពេញ៖ សាលមហោស្រពខខ្សែរភាពយន្តជាតិលើកទី០៦ ឆ្នាំ២០១៩ មានការចូលរួមពីបណ្ដាផលិតករ ដែលផលិតខ្សែភាពយន្តល្បីៗៗជាច្រើនដែលនៅក្នុងព្រះរាជាណាចក្រកម្ពុជា ដែលបានចូលរួមយកខ្សែរភាពយន្តរបស់ខ្លួនមកដាក់បង្ហាញនិងធ្វើការប្រកួតប្រជែង។ ក្នុងនោះគេសង្កេតឃើញថា សម្រាប់ឆ្នាំ២០១៩នេះ ទាំងគុណភាពនៃខ្សែរភាពយន្តនិងចំនួនខ្សែរភាពយន្ត ដែលយកមកប្រកួតប្រជែងឆ្នាំនេះ មានចំនួនការកើនឡើងរហូតដល់១៨។
មហោស្រពនេះ រៀបចំដោយនាយកដ្ឋានភាពយន្ត និងផ្សព្វផ្សាយវប្បធម៌នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈកាលពីថ្ងៃទី២៥ខែវវិច្ឆិកាឆ្នាំ២០១៩។ ភាពយន្តទាំង ១៨រឿងដែលត្រូវបានដាក់បញ្ចូលដើម្បីប្រកួតប្រជែងគុណភាពក្នុងមហោស្រពភាពយន្តលើកទី៦នេះ មាន៖១/កំពូលអ្នកថតសែលហ្វី ២/មួយថ្ងៃនៅជនបទ ៣/ព្រឺ ៤/ត្បូងភ្លោះ ៥/ណូលីណូឡា ៦/លោកឪពុក ៧/ផ្ទះចុងភូមិ ៨/ព្រលឹង ៩/អនុស្សាវរីយ៍ចូលឆ្នាំ ១០/ស្នេហាក្មេងៗ ១១/វាលប្រមាញ់ ១២/ទាយាទអាគម ១៣/វិបល្លាស ១៤/ស្នេហ៍ស្វយ័គុណបួន ១៥/នាឡិកាដាសវិញ្ញាណ ១៦/រូហ្សា ៥ ១៧/ទារុណកម្មខ្មោច និងទី១៨ គឺរឿង “ធ្មប់”។
ភាពយន្តទាំងអស់ នឹងត្រូវប្រកួតគ្នាដើម្បីទទួលបានពានរង្វាន់ជាភាពយន្តឆ្នើម។ ដោយឡែក ពានរង្វាន់ផ្សេងទៀតមានក្នុងមហោស្រព រួមមាន ពានតារាឯកប្រុស ស្រីសម្ដែងឆ្នើម អ្នកនិពន្ធឆ្នើម និងពានអ្នកដឹកនាំរឿងឆ្នើមជាដើម។ ក្រៅពីនេះ ក៏មានពានសម្រាប់ អ្នកថត អ្នកកាត់ត អ្នកផ្គុំសំឡេង អ្នករៀបចំ តុបតែងឆាកថែមទៀត។
ប្រធាននាយកដ្ឋានភាពយន្ត និងផ្សព្វផ្សាយវប្បធម៌ លោក ប៉ុក បូរ័ក្ស ក៏បានឲ្យដឹងដូចគ្នាដែរ។ លោកថា មានសញ្ញាណល្អច្រើនសម្រាប់មហោស្រពភាពយន្តជាតិឆ្នាំនេះ ពោលគឺកើនឡើងទាំងបរិមាណ និងគុណភាព។ កាលពីឆ្នាំទៅ ចំនួនភាពយន្តចូលរួមមានត្រឹម ១៤ ប៉ុន្តែឆ្នាំនេះ មានដល់ទៅ ១៨។ បរិមាណជារឿងមួយ ប៉ុន្តែគុណភាពរឹតតែសំខាន់ ហើយឆ្នាំនេះ លោកមើលឃើញថា មានភាពយន្តគុណភាពល្អច្រើនបានចូលរួម។ដូច្នេះក្នុងនាមជាអាណាព្យាបាល លោកមោទកភាពចំពោះការរីកចម្រើននេះ នឹងសំណូមពរបងប្អូនផលិតករ បន្តផលិតភាពយន្តដោយផ្ដោតលើគុណភាពជាសំខាន់។ ទាំងលោក បូរ័ក្ស និងលោក ហ្វៃ សំអាង សុទ្ធតែអះអាងចង់ឲ្យការផលិតផ្ដោតលើគុណភាព ដើម្បីផលិតផលភាពយន្តរបស់យើងអាចចូលទីផ្សារអន្តរជាតិបាន ដែលមានបច្ច័យល្អ២ ទី១ ជាទីដែលយើងសង្ឃឹមច្រើនលើការប្រមូលទុនមកវិញ ជាទីផ្សារបន្ថែមលើទីផ្សារក្នុងស្រុកដែលនៅមានទំហំតូចនៅឡើយ។ ដោយឡែកទី២ គឺបានបង្ហាញឲ្យបរទេសឃើញពីការរីកចម្រើនគុណភាពភាពយន្តក្នុងស្រុក។
គួរបញ្ជាក់ដែរថា គ្រប់ស្នាដៃភាពយន្តទាំងអស់ ដែលបានចូលរួមប្រកួតប្រជែង នឹងត្រូវពិនិត្យវាយតម្លៃ វិនិច្ឆ័យ ដោយផ្អែកលើស្នាដៃឯកទេសសំខាន់ៗ៨រួមមាន៖ ស្នាដៃ អត្ថបទ និពន្ធភាពយន្ត, ស្នាដៃដឹកនាំរឿង,ស្នាដៃថត, ស្នាដៃសម្តែង, ស្នាដៃតុបតែងឆាក, ស្នាដៃដំឡើងរូបភាព និងស្នាដៃផ្ដុំសំឡេងដោយឆ្លងតាម គោលការណ៍វិនិច្ឆ័យ និងជ្រើសរើសជា២ដំណាក់កាល៖ ដំណាក់កាលទី១៖ ពិនិត្យជ្រើសរើសជម្រុះយកស្នាដៃភាពយន្តឆ្នើមចំនួន០៨រឿងក្នុងចំនោម១៨រឿងសម្រាប់ចូលរួមប្រកួតផ្តាច់ព្រ័ត្រ ដើម្បីដណ្តើមពានរង្វាន់មហោស្រព។ ដំណាក់កាលទី២៖ ស្នាដៃភាពយន្តដែលបានជ្រើសរើសក្នុងដំណាក់កាលទី១ នឹងត្រូវពិនិត្យវាយតម្លៃជ្រើសរើសជាជ័យលាភីរបស់មហោស្រពភាពយន្តជាតិលើកទី៦ឆ្នាំ២០១៩ ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៥-២៩ខែវិច្ឆិការ ឆ្នាំ២០១៩៕
ដោយ វឌ្ឍនា