រថយន្តម៉ាស្តា ពាក់ស្លាកលេខរដ្ឋ បើកបុករឺម៉កសណ្ដោងពីក្រោយបណ្ដាលឲ្យក្រឡាប់ផ្ងារជើង និងបង្កឲ្យមនុស្សរងរបួសធ្ងន់ស្រាលដល់ ៨នាក់

ចែករំលែក៖

ភ្នំពេញ ៖ បុរសម្នាក់សង្ស័យស្រវឹងស្រា បានបេីករថយន្តម៉ាក ម៉ាស្ដា ពាក់ស្លាកលេខរដ្ឋ ជ្រុលចង្កូតទៅបុកម៉ូតូរឺម៉កកង់បីពីក្រោយពេញទំហឹងបណ្ដាលឲ្យក្រឡាប់ផ្ងារជេីង និងរបួសធ្ងន់ស្រាលជាច្រេីននាក់ ត្រូវបានរថយន្តសាមុយដឹកបញ្ចូនទៅកាន់មន្ទីពេទ្យដើម្បីសង្គ្រោះភ្លាមៗ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង ៩ នឹង ១០នាទីយប់ថ្ងៃទី៥ ខែធ្នូឆ្នាំ២០១៩ ស្ថិតនៅតាមបណ្ដោយផ្លូវ៦០ម៉ែត្រ ក្នុងសង្កាត់ចាក់អង្រែលេី ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
បើតាមសម្ដីអ្នកបើករឺម៉កជនរងគ្រោះ និងរបួសស្រាលបានប្រាប់ឲ្យដឹងថា រូបគាត់ រួមមានគ្នា០៧នាក់ទៀត ធ្វេីដំណើររួមគ្នាដោយម៉ូតូសណ្ដោងរុឺម៉កមួយគ្រឿង ដោយបានដឹកវាំងននចេញពីកម្មវិធីមួយ កន្លែង ធ្វើដំណើរតាមបណ្តោយផ្លូវ៦០ម៉ែត្រ ទិសដៅពីត្បូងទៅជេីងក្នុងល្បឿនល្មម លុះមកដល់ចំណុចកេីតហេតុក្បែរនិងក្រុមហ៊ុនលក់រថយន្តមេកសឺឌេស.ក៏មានរថយន្តមួយគ្រឿងម៉ាក់ ម៉ាស្ដារ ពណ៍ស ពាក់ស្លាកលេខ រដ្ធ20 2-8789 ដែលបេីកបរដោយបុរសម្នាក់នឹងអ្នករួមដំណេីរម្នាក់ជាមួយ ទិសដៅស្របគ្នាពីក្រោយយ៉ាងលឿនហើយក៏បុកម៉ូតូសណ្ដោងរុឺម៉កពីក្រោយពេញទំហឹង បណ្ដាលឲ្យម៉ូតូសណ្ដោងរុឺម៉កក្រឡាប់ផ្ងារជើងទ្រមេឃ និងធ្វើឲ្យអ្នកជិះលើរុឺម៉ករងរបួសធ្ងន់៤នាក់ ស្រាល៤នាក់ ហើយត្រូវបានរថយន្តសាមុយដឹកបញ្ចូនទៅកាន់មន្ទីពេទ្យដើម្បីសង្គ្រោះភ្លាមៗ ។ ដោយឡែកអ្នកបេីកបររថយន្តនិងអ្នករួមដំណើរបានគេចខ្លួនបាត់ស្រមោល។
ក្រោយកេីតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះទៅដល់ ហើយទាក់ទងទៅមន្ត្រីជំនាញចរាចរណ៍ឲ្យមកធ្វើការវាស់វែង នឹងស្ទួចយករថយន្តបង្ក ព្រមទាំងម៉ូតូសណ្ដោងរុឺម៉ក ទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជេីងគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដេីម្បីចាត់ការតាមច្បាប់ ៕

...

ដោយ៖ ភារ៉ា ដង្កោ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print