រថយន្ត​យី​ឌុ​ប​ព្រលះ​ជាមួយ​រថយន្តក្រុង​ដឹក​អ្នកដំណើរ​ ក្រុមហ៊ុន​កម្ពុជា​អង្គរ​អ៊ិ​ច​ប្រេស​ លី​ស្ទូរ

ចែករំលែក៖

ខេត្តកំពង់ធំ​ ៖​ ស្នូរ​លាន់​ដូច​រន្ទះ​បណ្តាល​មក​ពី​រថយន្ត​ធុន​យ​ក្យ​២​គ្រឿង​ ព្រលះ​គ្នា​យ៉ាង​ពេញទំហឹង​ បង្ករ​ឲ្យ​មាន​អ្នក​របួស​ ដល់​អ្នក​ធ្វើ​ដំណើរ​ បណ្តាល​មក​ពី​រថយន្ត​យ​ក្យ​ទាំង​២​ គ្រឿង​ បើកបរ​មិន​គោរព​សិទ្ធ​អតិ​ភាព​ បើក​ប្រជែង​គ្នា​ ធ្វើ​ឲ្យ​ប៉ះ​ គ្នា​ទាំង​កណ្តាលអធ្រាត្រ​វេលា​ម៉ោង​ ១​និង​៥៦​នាទី​ឈាន​ចូល​ថ្ងៃ​ទី​ ១០​ ខែ​ កក្កដា​ ឆ្នាំ​ ២០១៥​ នៅ​ត្រង់​ចំនុច​ភូមិ​ ធន់​មោង​ ឃុំ​កំពង់ថ្ម​ ស្រុក​ស​ន្ទុ​ក​ ខេត្តកំពង់ធំ​ ។​

​ប្រភព​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​ដែល​បានឃើញ​ហេតុការណ៍​ បាន​ឲ្យ​ដឹង​ថា​ ខណៈ​ពេល​ដែល​ពួក​គេ​កំពុង​តែ​ស​ម្រា​ន​ លង់លក់​ ក៏​បានលឺ​សំលេង​ដូច​រន្ទះ​ នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​៦​ ក្រោយមក​ក៏​បាន​នាំ​គ្នារ​ត់ទៅ​មើល​ ទើប​ដឹង​ថា​ជា​ ករណី​គ្រោះថ្នាក់​ចរាចរណ៍​ រវាង​រថយន្ត​ដឹក​អ្នកដំណើរ​ ប្រភេទ​ទេសចរណ៍​ បាន​បុក​គ្នា​ជាមួយ​រថយន្ត​ យី​ឌុ​វ​សណ្តោង​ ម៉ាក​ហ្វា​ឌី​គាំ​ ក្នុង​ទិស​ដៅ​ប​ញ្ជ្រា​ស់ទិស​គ្នា​ពី​លិចទៅ​កើត​ ក្នុង​នោះ​ក៏​មាន​អ្នក​របួសស្រាល​៥​នាក់​ត្រូវ​បាន​គេ​ដឹក​ទៅ​ កាន់​មន្ទីរពេទ្យ​ទាំង​យប់​ ។​

តាម​ការ​ឲ្យ​ដឹង​ពី​សមត្ថកិច្ច​ចរាចរណ៍​នៃ​អធិការដ្ឋាន​ស្រុក​ស​ន្ទុ​កបាន​ឲ្យ​ដឹង​ថា​ ករណី​ដែល​បង្ករ​ឲ្យ​មាន​គ្រោះថ្នាក់​នេះ​ គឺ​បណ្តាល​មក​ពី​រថយន្ត​យី​ឌុ​ប​ ដាក់​សញ្ញា​ក្បាល​ឡាន​ ថា​ P.H​ បាន​បើក​ក្នុង​ល្បឿន​លឿន​ ។​ លុះ​មក​ដល់​ចំនុច​ផ្លូវ​វាង​ ដែល​មាន​ដាក់​ផ្លា​ក​សញ្ញា​ឲ្យ​វាង​ តៃកុង​បាន​កាច់ចង្កូត​យ៉ាង​ខ្លាំង​ ហើយ​ក៏​ជ្រុល​ទៅ​ប៉ែក​ខាងស្តាំ​នៃ​ថ្នល់​ ស្រប​ពេល​ដែល​ រថយន្តក្រុង​ពាក់​ស្លាក​លេខ​ ភ្នំពេញ​ 3B-0672​ បើក​មក​ដល់ទី​តាំង​ចំនុច​កើតហេតុ​ ក៏​បណ្តាល​ឲ្យ​បុក​គ្នា​តែ​ម្តង​ ។​

ចំណែក​ អត្តសញ្ញាណ​របស់​ជន​រង​គ្រោះ​ពុំ​ទាន់​បានដឹង​ច្បាស់​នោះ​ទេ​ ដោយសារ​តែ​ដឹក​ទៅ​ពេទ្យ​ទាំង​កណ្តាល​យប់​ ។​ រីឯ​រថយន្ត​ទាំង​ ២​គ្រឿង​សមត្ថកិច្ច​បាន​នាំ​យក​ទៅ​រក្សា​ទុក​នៅ​អធិការដ្ឋាន​ស្រុក​ស​ន្ទុ​ក​ ដើម្បី​ឲ្យ​តំណាង​ចូលខ្លួន​ដោះស្រាយ​ ៕​ ប៊ុ​ន​ រិ​ទ្ធី

KT1

Kt3

...

Kt2

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print