ខេត្តកំពង់ស្ពឺ ៖ កាលពីព្រឹកថ្ងៃទី ១០ ខែកក្តដា ឆ្នាំ២០១៥ ស្ថិតក្នុងអាគារប្រជុំបញ្ជាការដ្ឋានខេត្ត កំពង់ស្ពឺបានរៀបចំពិធីប្រជុំបូកសរុបលទ្ធផលការងារ ឆមាសទី១ ទិសដៅការងារឆមាសទី២ ឆ្នាំ២០១៥។ លោកឧត្តមសេនីយ៍ត្រី ជូ សារុន មេបញ្ជាការកងរាជាអាវុធហត្ថខេត្តកំពង់ស្ពឺបានបញ្ជាក់ថា អាវុធហត្ថខេត្តបង្កានិងបង្ក្រាបបាន ករណីឃាតកម្ម១លើកចា់ជនសង្ស័យបានម្នាក់ករណីចោរកម្ម១លើក ចាប់ជនសង្ស័យបានពីរនាក់ ករណីឆបោក១លើក ចាប់ខ្លួនជនសង្ស័យបានម្នាក់ករណីបង្ករបួសស្នាម២លើក ចាប់ខ្លួនជនសង្ស័យបានពីរនាក់ ករណីគំរាមដោយមានអាវុធ(ប្លន់)១លើក ចាប់បានជនសង្ស័យម្នាក់ ករណីគប់រថយន្ត១លើក ចាប់ជនសង្ស័យបានម្នាក់ ករណីហិង្សាក្នុងគ្រួសា៣លើក ចាប់ជនសង្ស័យបានបីនាក់ ករណីចែកចាយគ្រឿងញៀន១៣ ករណីចាប់ជនសង្ស័យបាន២៩នាក់(ស្រី៥នាក់) ករណីប្រើប្រាស់គ្រឿងញៀន១២លើក ចាប់ជនសង្ស័យ២៨នាក់ ករណីបង្អសន្តិសុខសង្គម៣លើក ចាប់ជនសង្ស័យបាន៦នាក់ ល្បែងស៊ីសងបៀ និងអាប៉ោង៣លើកចាប់ខ្លួន៥នាក់ ករណីនាំចូលមាន់រស់(មាន់ថៃ) ខុសច្បាប់១លើក ចាប់អ្នកបើករថយន្តបានម្នាក់ ករណីបង្ក្រាបទល្មើសព្រៃឈើ៣លើក ចាប់ខ្លួនជនសង្ស័យម្នាក់។ ក្នុងឱកាសនោះដែរក៏មានពិធីអបអរសារទរខួបអនុស្សាវរីយ៍ខួបលើកទី ២២ ថ្ងៃបង្កើតកងរាជអាវុធហត្ថ ថ្ងៃទី១៤ ខែកក្តដា ឆ្នាំ១៩៩៣ ថ្ងៃទី១៤ ខែកក្តដា ឆ្នាំ២០១៥ ព្រមទាំងឆ្លៀតឱកាសនោះ និងបានសាកសួរសុខទុក្ខ ព្រមទាំងផ្តល់អំណោយដល់ក្រុមគ្រួសារអាវុធហត្ថ ពលី មរណៈ ដែលជួបការលំបាក និងនិវត្តន៍ចំនួន ១០គ្រួសារផងដែរ ។ អំណោយទាំងនោះទទួលបាន ក្នុងមួយគ្រួសារទទួលបាននូវអង្ក២បាវនិងមី១កេសត្រីខ២យួរថវិការ២០មឺុនរៀលផងដែរ។ លោកមេបញ្ជាការក៏បានបន្ថែមថា អំណោយទាំងនេះគឺជារបស់លោកនាយឧត្តមសេនីយ័សៅសុខាអគ្គមេបញ្ជាករងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ។ អំណោយទាំងនេះបើទោះជាមើលទៅហាក់បីដូចជាតិចតួចក៏ពិតមែនតែវាក៏អាចជួយសំរួលដល់ជីវភាពខ្វះខាតរបស់បងប្អូនបានមួយកំរិតដែរ។ (តំណាងក្រុមគ្រួសាពលីមមរណះក៏បានថ្លែងអំណរគុណដល់លោកនាយឧត្តមសេនីយ័ក៏ដូចជាលោកមេបញ្ជាអាវុធហត្ថខេត្តដេលបានបរិច្ចាគនូវធនធានផ្ទាល់ខ្លួនមកចែកជូនដល់ពួកគាត់នាឱកាសនេះ។ ក្នុងនាមគ្រួសារពលីមរណះនិងសោធនក៏មិនមានអ្វីមកតបស្នងសងគុណដល់លោកទាំង២នាក់ឡើយគឺមានតែគាំទ្របោះឆ្នោតជូនគណបក្សប្រជាជនអោយបានឈ្នះជាបន្តបន្ទាប់នៅអាណត្តិក្រោយៗទៀត។ ព្រោះពួកគាត់យល់ថាការដែលគណបក្សប្រជាជនឈ្នះឆ្នោតគឺមានប្រមុខថ្នាក់ដឹកនាំល្អដូចជាសម្តេចតេជោជាដើមដេលជាបេក្ខជននាយករដ្ឋមន្ត្រីហើយបើកាលណាលោកបានធ្វើជានាយករដ្ឋមន្ត្រធ្វើអោយប្រទេសកាន់តែរីកចម្រើនលើសសព្វថ្ងសទ្វេដង)។ ក្នុងនោះលោកមេបញ្ជាការក៏បានផ្តាំផ្ញើដល់មន្ត្រីកងរាជអាវុធហត្ថ ខេត្តកំពង់ស្ពឺ ធ្វើយ៉ាងណាត្រូវពង្រឹងការងារ ក្តាប់សភាពការណ៍ រក្សាសន្តិសុខសណ្តាប់ធ្នាប់ ជូនប្រជាពលរដ្ឋ និងសង្គមឱ្យបានល្អប្រសើរ នៅតាមមូលដ្ឋានឱ្យបានទាន់ពេលវេលា ដើម្បីទប់ស្កាត់រាល់បទល្មើសដែលកើតមានឡើងនៅក្នុងមូលដ្ឋានក្នុងនោះត្រូវរក្សានូវវប្បធម៌ចែករំលែកហើយវប្បធម៌ចែករំលែកនេះដែលអាចធ្វើអោយមនុស្សយើងគ្រប់រូបរឹតតែគោរពស្រលាញ់រាប់អានគ្នាលើសពីការរំពឹងទុកទៅទៀត ៕ សេនាស័ក្តិ
សរុបលទ្ធផលការងារបង្កាបង្ក្រាបបទល្មើសនានាឆមាសទី១ និងរំលឹកខួបថ្ងៃបង្កើតកងរាជអាវុធហត្ថ
...