កាកបាទក្រហមខ្មែរ នឹងខុសច្បាប់ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល

ចែករំលែក៖

រដ្ឋសភានឹង​ប្រជុំ​អនុមត័​លើ​សេចក្ដី​ព្រាង​ច្បាប់​ស្ដីពី​ការគ្រប់គ្រង សមាគមន៍ និង​អង្គការ​មិនមែន​រដ្ឋាភិបាល នៅ​ថ្ងៃ​ទី​១៣ កក្កដានេះ ។ ការសំរេចនេះដូចជាប្រញាប់ពេកណាស់ មិនទុកពេលឲ្យតំណាងរាស្ត្រពិចារណា ក្រោយពីសិក្ខាសាលានៅសភាមិនបានមួយអាទិត្យផង ។ សិក្ខាសាលានេះ រដ្ឋសភាមិនបាន​ផ្ដល់​ពេលវេលា​សមសួន​សម្រាប់​ការ​ពិភាក្សា​ឡើយ ។ បើតាមសភា​អាស៊ាន​ទទួលបន្ទុក​ផ្នែក​សិទ្ធិមនុស្ស​ ​កាលពី​ថ្ងៃ​០៩​កក្កដា បានទទូច​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​ទម្លាក់​ចោល​សេចក្ដី​ព្រាងច្បាប់​អង្គការ និង​សមាគម​ន៍ដ៏​ចម្រូង​ចម្រាស​មួយ​នេះ។ ស្ថាប័ន​ដដែល​នេះ​​ចាត់ទុកថា សេចក្ដី​ព្រាង​ច្បាប់​នេះ​ត្រូវ​បាន​រៀប​រៀង​ឡើង​ដើម្បី​គាបសង្កត់ សិទ្ធិ​បង្កើត​សមាគមន៍ និង​ការ​បញ្ចេញ​មតិ​នៅ​កម្ពុជា ពីព្រោះ​មាត្រា​ខ្លះ​មិន​ចាំបាច់ និង​អាច​ក្លាយ​ជា​ឧបករណ៍​ដើម្បី​បំបិទមាត់​និង​បង្ក្រាប​អ្នកនយោបាយ​ប្រឆាំង និង​សមាគមន៍​ស្របច្បាប់​ណា​ដែល​ហ៊ាន​សំដែង​មតិ​ប្រឆាំង​នឹង​រដ្ឋាភិបាល ។

​ក្រុម​អង្គការ​មិនមែន​រដ្ឋាភិបាល​បាន​តវ៉ា ​ជាច្រើន​លើក ជា​ច្រើន​សារ​មក​ហើយ​អោយ​រដ្ឋាភិបាល និង​រដ្ឋសភា ទម្លាក់​ចោល​ច្បាប់​នេះ ឬ​ត្រូវ​ពិគ្រោះយោបល់​សេចក្ដីព្រាងច្បាប់​នេះ​ឲ្យ​បាន​ពេញលេញ ដោយ​សំអាង​ថា​ជា​ច្បាប់ ដែល​រឹតត្បិត​សេរីភាព និង​បង្អាក់​ដំណើរការ​របស់​ពួកគេ​ក្នុង​ការ​បំពេញ​ការងារ​បម្រើ​សហគមន៍។ លើស​ពី​នេះ​ពួក​គេ​អំពាវនាវ​អោយ​ម្ចាស់​ឆ្នោត​ពិចារណា​ពុំ​បោះឆ្នោត​អោយ​ គណបក្ស​ណា ដែល​គាំទ្រ​ការ​អនុម័ត​ច្បាប់ សមាគមន៍ និង​អង្គការ​មិនមែន​រដ្ឋាភិបាល ។

នៅ​ព្រឹក​ថ្ងៃ​ទី​៧ កក្កដា នេះ ក្រុម​អង្គការ​សង្គម​ស៊ីវិល​ក្នុង​ស្រុក រៀបចំ​សិក្ខា​សាលា​ ដើម្បី​ពិគ្រោះ និង​វិភាគ​ផ្នែក​ច្បាប់​លើ​ទម្រង់​នៃ​សេចក្ដី​ព្រាង​ច្បាប់​ដ៏​ចម្រូងចម្រាស ​នេះ មុន​នឹង​បញ្ជូន​ទៅ​រដ្ឋសភា​សម្រាប់​ការ​ពិភាក្សា​ដេញដោល។

អង្គការ​ដែល​រៀបចំ​សិក្ខា​សាលា​នេះ ​រួម​មាន គណៈកម្មាធិការ​សហប្រតិបត្តិការ​ដើម្បី​  កម្ពុជា វេទិកា​នៃ​អង្គការ​មិន​មែន​រដ្ឋាភិបាល​ស្ដីពី​កម្ពុជា មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា គណៈកម្មការ​ប្រព្រឹត្តិកម្ម​នៃ​អង្គការ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​កម្ពុជា ហៅ​កាត់​ថា ច្រាក់ (CHRAC) និង​ស្ថាប័ន​ពាក់ព័ន្ធ​មួយ​ចំនួន​ទៀត។ អង្គ​សិក្ខា​សាលា បាន​គូស​បញ្ជាក់​ពី​ចំណុច​មួយ​ចំនួន​នៃ​សេចក្ដី​ព្រាង​ច្បាប់​នេះ ដែល​រឹតត្បិត​ប្រតិបត្តិការ​របស់​អង្គការ​សង្គម​ស៊ីវិល។

នាយក​ប្រតិបត្តិ​នៃ​គណៈកម្មាធិការ​សហប្រតិបត្តិការ​ដើម្បី​កម្ពុជា លោក សឿង សារឿន លើក​ឡើង​ថា ភាគ​ច្រើន​នៃ​សេចក្ដី​ព្រាង​ច្បាប់​នេះ ត្រូវ​បាន​តាក់តែង​ឡើង​ដោយ​ផ្ទុយ​ពី​ក្របខ័ណ្ឌ​គតិយុត្តិ​ជាតិ និង​អន្តរជាតិ៖ «អ្នក​វិភាគ​ជាតិ និង​អន្តរជាតិ ខ្ញុំ​ ឃើញ​សឹងតែ​ក្នុង​ចំណោម ៣៩​មាត្រា​នៃ ៩​ជំពូក​ហ្នឹង មាន​រហូត​ទៅ​ដល់ ៧៥% នៃ​ឯកសារ​ហ្នឹង គឺ​បង្កប់​អត្ថន័យ​ដែល​ពិបាក​នឹង​យល់ ពិបាក​នឹង​ទទួល​យក​បាន ហើយ​ពិបាក​នឹង​យល់ ពិបាក​នឹង​ទទួល​យក​បាន​ហ្នឹង គឺ​ធ្វើ​ឲ្យ​ច្បាប់​ហ្នឹង​អាក្រក់ ធ្វើ​ឲ្យ​ច្បាប់​ហ្នឹង​ពិបាក​អនុវត្ត ធ្វើ​ឲ្យ​ច្បាប់​ហ្នឹង​ប៉ះពាល់​សិទ្ធិ​សេរីភាព​របស់​ប្រជាពលរដ្ឋ​ក្នុង​ការ​ ចូលរួម​ក្នុង​ការ​អភិវឌ្ឍ​ប្រទេស»។

ក្រុមសមាគមន៍ និង អង្គការនានាមានយោបល់ ហើយប្រឆាំងជាដាច់ខាតនឹងច្បាប់ដោយថា “ ច្បាប់នេះគេធ្វើដើម្បីផលប្រយោជន៍នយោបាយ គេពុំគិតអំពីផលប្រយោជន៍សាធារណៈនោះទេ ។ ច្បាប់នេះ គឺដើម្បីរឹតបន្តឹងអង្គការធ្វើការនៅមូលដ្ឋាន ។ អង្គការមូលដ្ឋានខ្លះអាចនឹងលុបឈ្មោះចោលតែម្តង “ ។

តែចំឡែក ផ្ទុយទៅវិញ ​លោក នាយករដ្ឋមន្ត្រី អះអាង​ថា ការ​បង្កើត​ច្បាប់ ស្ដីពី​អង្គការ និង ​សមាគមន៍​មិនមែន​ជា​ច្បាប់​សម្លាប់​អង្គការ និង​សមាគមន៍​ទេ ប៉ុន្តែ​ផ្ទុយ​ទៅវិញ​ច្បាប់​នេះ​នឹង​ធានា​ប្រសិទ្ធភាពនិង​និរន្តរភាព​របស់​អង្គការ សមាគមន៍ ដូចចែងនៅក្នុងមាត្រា ១ នៃច្បាប់នេះ។

សំដីនេះ ខ្ញុំនឹកទៅដល់ពួកខ្មែរក្រហម ដែលវាកំពុងសំលាប់រង្គាលប្រជាពលរដ្ឋ និង បំបាត់សាសនា ពួកវាស្រែកថា វាការពារប្រជាជន និង សាសនា ។

ចំពោះអង្គការក្រៅរដ្ឋាភិបាលនៅស្រុកខ្មែរមួយ ដែលមានសារៈសំខាន់ជាងគេ គឺកាកបាទក្រហមកម្ពុជាដែលដឹកនាំដោយលោកជំទាវ ប៊ុនរ៉ានី ហ៊ុនសែន ជាភរិយាប្រធានបក្សប្រជាជនកម្ពុជា ព្រមទាំងលោកជំទាវជាច្រើនទៀត ដែលជាភរិយា របស់មន្ត្រីជាន់ខ្ពស់របស់គណបក្សនេះ ។ អង្គការនេះ មានការរើសអើងក្នុងកិច្ចប្រតិបត្តិការរបស់ខ្លួន ដោយជួយជនរងគ្រោះដោយរើសមុខដែលផ្ទុយនឹងគោលការណ៍ទាំង ៧ ចំណុចដែលអង្គការកាកបាទក្រហមអន្តរជាតិគេតំរូវឲ្យគោរព ។ ហេតុនេះអ្នកដឹកនាំកាកបាទក្រហមកម្ពុជាបានក្បត់នឹងគោលការណ៍ ព្រមទាំងរំលោភទៅលើការទុកចិត្តរបស់ក្រុមដៃគូរ និង អ្នកគាំទ្រដូចជាពួកយុវជន ដែលគ្នានឹកស្មានថាកាកបាទក្រហមកម្ពុជា គោរពគោលការណ៍បានត្រឹមត្រូវ ។

បើតាមមាត្រា២៤ នៃច្បាប់នេះ ចែងថា ៖ “ អង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុក អង្គការមិនមែនរដ្ឋាភិបាលបរទេស ឬ សមាគមន៍បរទេសត្រូវប្រកាន់ជំហរអព្យាក្រឹតចំពោះគ្រប់គណបក្សនយោបាយនៅព្រះរាជាណាចក្រកម្ពុជា ។​”  ដោយ នៅក្រោមការដឹកនាំរបស់លោកជំទាវ ប៊ុនរ៉ានី ហ៊ុនសែន ជាភរិយាប្រធានបក្សប្រជាជនកម្ពុជា តើកាកបាទក្រហមកម្ពុជាអាចប្រកាន់ជំហរអព្យាក្រឹតចំពោះគ្រប់គណបក្សនយោបាយនៅព្រះរាជាណាចក្រកម្ពុជាបាន ឬ ទេ? មិនចាំបាច់ឆ្ងល់ទេ កាកបាទក្រហមកម្ពុជា មានលំអៀងទៅ គាំទ្រ គណបក្សប្រជាជនកម្ពុជាតាំងមុនម្ល៉េះ ហើយទៅអនាគតក៏អត់ដូរដែរ បើប្រសិនណាជាមិនដូរអ្នកដឹកនាំ ។ ហេតុនេះកាកបាទក្រហមកម្ពុជា នៅក្រោមការដឹកនាំរបស់លោកជំទាវ ប៊ុនរ៉ានីហ៊ុនសែន គឺផ្ទុយទៅនឹងមាត្រា ២៤ នៃច្បាប់នេះទៅហើយ ។

បើតាមការអង្កេតរបស់លោកតាំង សារ៉ាដា អ្នកកាសែតវិទ្យុអាស៊ីសេរី បានរាយការណ៍កាលពីថ្ងៃទី ២៨ តុលា ២០១៤ ​ ក្រោមជើងថា “កាកបាទក្រហមកម្ពុជាមានទិសដៅ និង សកម្មភាពស្របទៅតាមគោលការណ៍ជាមូលដ្ឋានមនុស្សធម៍ដែរឬទេ” (Fraud Cambodian Red Cross Bun Rany Hun Sen) សូមអញ្ចើញមើលក្នុងWEBSITE៖

https://www.youtube.com/watch?v=DMqu2u6UDEY

អ្នកកាសែតនេះបានធ្វើសេចក្តីរាយការណ៍ច្បាស់លាស់ ព្រមទាំងថា កាកបាទក្រហមកម្ពុជាជាអង្គការមួយសំរាប់សំអាតប្រាក់ក្រខ្វក់ ដែលហាមនៅក្នុងមាត្រា ៣៦ នៃច្បាប់នេះ ។ ហេតុនេះ បើប្រសិនណាជាច្បាប់នេះអនុម័ត កាកបាទក្រហមកម្ពុជាត្រូវតែរំលាយចោល ហើយរកអ្នកដឹកនាំថ្មីជាដាច់ខាត ។

ច្បាប់នេះនឹងអនុមត័ ដោយសារតែពួកតំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជា ដែលប្រុងតែ “សំពះគាំទ្ររាជរដ្ឋាភិបាល” តែប៉ុណ្ណោះ ។

...

លិម គិម យ៉ា តំណាងរាស្ត្រមណ្ឌលកំពង់ធំ សមាជិកគណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និង សវនកម្មនៃរដ្ឋសភា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print