ឧកញ៉ា ឡេង ណាវ៉ាត្រា ឧបត្ថម្ភគម្រោងសាងសង់អគារមន្ទីរពេទ្យកាល់ម៉ែ ១០០លានរៀល តបតាមការអំពានាវរបស់សម្តេចតេជោ ហ៊ុន សែន

ចែករំលែក៖

ភ្នំពេញ ​៖តាមរយៈផេក សម្តេចតេជោ គិតមកដល់ព្រឹកថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៩ន កន្លងទៅមានសប្បុរសជន បាន ចូល រួម ចំនួន70,191,994ដុល្លារ និងប្រាក់រៀល ចំនួន 32,110,000រៀល ហើយ បើគិតទាំងថវិកា ៣០លាន ដុល្លារ របស់ រាជរដ្ឋាភិបាលផង នោះ ចំនួនទឹកប្រាក់ឡើងដល់ជាង១០០លានដុល្លារ ហើយ។ តបតាមការអំពានាវរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងគោលដៅជួយ ឧបត្ថម្ភដល់គម្រោង អភិវឌ្ឍន៍ និងធ្វើទំនើបកម្មអគារមជ្ឈមណ្ឌល ពហុឯកទេស នៃមន្ទីរ ពេទ្យកាល់ម៉ែ​ត លោកឧកញ៉ា ឡេង ណាវ៉ាត្រា អគ្គនាយកក្រុមហ៊ុនបុរី ឡេង ណាវ៉ាត្រា បានប្រកាសជួយ ឧបត្ថម្ភដល់គម្រោងសាងសង់អគារមន្ទីរពេទ្យកាល់ម៉ែតនូវ ថវិកាចំនួន១០០លានរៀល។

ផេកសម្តេចតេជោ បានប៉ា​ន់ប្រមាណថាចំ​នួនថវិកាខា​ងលើ​​បាន​ធ្វើ ​​ឲ្យ​​រដ្ឋាភិបាល មានលទ្ធភាព រៀបចំមន្ទីរពេទ្យកាល់ម៉ែតឱ្យក្លាយទៅ​ជា​មជ្ឈ​ម​ណ្ឌល ពហុបច្ចេកទេស សម្រាប់ការ​ពិនិត្យ ព្យាបាល ជូនប្រជាជនយើងឱ្យកាន់តែមានប្រសិ​ទ្ធភាព។ជា​​មួយ​គ្នានោះដែរ សម្តេចតេជោ ហ៊ុន សែន ក៏បាន អរគុណចំពោះសប្បុរសជនទាំងអស់​ដែលចូលរួមបរិច្ចាគ​ដើម្បីសង្គ្រោះជីវិតមនុស្សតប​តាមការអំពាវនាវរបស់សម្ដេច ។

ចំពោះ លោក ឧកញ៉ា ឡេង ណាវ៉ាត្រា វិញដូច​ដែល​មហាជន ធ្លាប់បានជ្រាប ការ​បរិច្ចាគថវិកាខាងលើ​សម្រាប់​ជួយ​ដល់សង្គម​នេះ មិនមែនជាលើកទី១របស់ លោកឧកញ៉ា វ័យ​ក្មេងដែល​មានប្រវត្តិ ជា​អតីតពលករខ្មែរធ្វើការនៅ​ប្រ​ទេសកូរ៉េ ឡើយកន្លង​មកលោក ឧកញ៉ា មានស្រុកកំ​ណើតពី ស្រុកបាភ្នំ ខេត្តព្រៃ​វែង រូប​​នេះ​តែង តែ​​ជួយឧបត្ថម្ភជា​​មួយរដ្ឋាភិបាល ជាញឹ​កញា​ប់​ដូចជា​ជួយ​តាមរ​យៈកា​កបាទក្រហ​មជួយ​ដល់​មន្ទីរពេទ្យ គន្ធបុប្ផា ជួយ​ដល់ជនក្រីក្រ ឬ អ្នកសិល្បៈក្រីក្រជា ដើម៕ ដោយ វឌ្ឍនា

...

 

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print