ប្រសាសន៍សំខាន់ៗ របស់សម្តេចតេជោ ហ៊ុន សែន ខណៈអញ្ជើញប្រគល់សញ្ញាបត្រដល់និស្សិតនៃសាកលវិទ្យាល័យឯកទេសនៃកម្ពុជា (CUS) ជិត៧ពាន់នាក់

ចែករំលែក៖

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យក្រុមហ៊ុនម៉ាស៊ីនកិនស្រូវដែលប្រមូលទិញស្រូកពីកសិករ សូមមេត្តាកុំបង្អាប់ ឬទម្លាក់តម្លៃស្រូវប្រជាកសិករ។ រដ្ឋបានទម្លាក់លុយជាង៥០លានដុល្លារអាមេរិក ដើម្បីទប់តម្លៃស្រូវកសិករ តាមរយៈការប្រមូលទិញពីក្រុមហ៊ុនម៉ាស៊ីនកិនស្រូវ។
-សម្តេចតេជោ ហ៊ុន សែន៖ អាយុជីវិតរបស់ម្តាយក្មេកខ្ញុំ ត្រូវបានពន្យារដោយគ្រឿងម៉ាស៊ីនទាំងអស់…….អ្វីៗ(កម្មវិធីផ្សេងៗ) ខ្ញុំបានគិតគូររួចរាល់អស់ហើយ នឹងយកគាត់ទៅកាន់ស្រុកកំនើតវិញ។
-សម្តេចតេជោ ហ៊ុន សែន សរសើរមន្ទីរពេទ្យកាន់ម៉ែត ដែលជាមន្ទីរពេទ្យពហុឯកទេសដ៏ធំមួយរបស់កម្ពុជា…មន្ទីរពេទ្យនេះនឹងត្រូវធ្វើទំនើបកម្មបរិក្ខាពេទ្យជាបន្តបន្ទាប់។
-សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា សម្តេចនឹងបញ្ឈប់ការទៅពិនិត្យ និងព្យាបាលជំងឺនៅក្រៅប្រទេស(សម្តេចនឹងប្រើពេទ្យឯកទេសខ្មែរ).!
-សម្តេចតេជោ ហ៊ុន សែន៖ ពេលនេះយើងមានលុយអាចចាយបានភ្លាមៗ៣៥០០លានដុល្លារ ដោយមិនរាប់ទុន និងមាសកម្កល់ទុករបស់យើងទេ..!
-សម្តេចតេជោ ហ៊ុន សែន បានបញ្ជាឱ្យលោកឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំងពិនិត្យមើល និងចាត់ការបន្ទាន់លើក្រុមឧទ្ទាម ដែលកំពុងធ្វើសកម្មភាពនយោបាយនៅខេត្តកំពុងឆ្នាំង និងកំពុងប្រជុំគ្នាតាមកម្មវិធីZOOM
-កុំឱ្យពិបាកពេក, កុំឱ្យគេរិះគន់យើងពេក…..!!!សម្តេចតេជោ ហ៊ុន សែន បានបញ្ជាឱ្យលោក កែវ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បង្ហាញVDO SEXដែលលោក អ៊ួន ឈិន យកប្រពន្ធខ្លួនឯងឱ្យជនបរទេសសេពកាម និងVDOផ្សេងៗទៀត..! ទួតណាចោទយើង យកVDOនោះឱ្យទូតនឹងមើលបានភ្លឺភ្នែកម្តង… សម្តេចតេជោ ហ៊ុន សែន៖ អានេះលើសពីសត្វតិរច្ឆានទៅទៀត
-សង្កថា សម្តេតេជោ ហ៊ុន សែន នៅព្រឹកនេះចប់នៅវេលាម៉ោង១០និង២១នាទី៕

...

ដោយ៖ មែវ សាធី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print