សមត្ថកិច្ចបង្ក្រាបបាន មុខសញ្ញាធាក់ប្លន់យកម៉ូតូ៣នាក់ នៅផ្លូវជាតិលេខ៤

ចែករំលែក៖

ភ្នំពេញ៖កម្លាំងជំនាញរបស់អធិការដ្ឋាននគរបាលខណ្ឌកំបូល សហការជាមួយកម្លាំងជំនាញការិយាល័យកំរិតធ្ងន់នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី១២ ខែធ្នូ នេះ បានធ្វើការស្រាវជ្រាវរហូតដល់ឈានដល់ការឃាត់ខ្លួនមុខសញ្ញាបាន៣នាក់ ។

សមត្ថកិច្ច អះអាងថា មុនសញ្ញាទាំង៣នាក់ នេះ គឺ ជាមុខសញ្ញាដែលនៅសេសសល់ករណីធាក់ប្លន់យកម៉ូតូ នៅចំណុចផ្លូវជាតិលេខ៤ សង្កាត់កន្ទោក ខណ្ឌកំបូល កាលពីថ្ងៃទី៣ ខែតុលា ឆ្នាំ២០១៩ វេលាម៉ោងប្រហែល២រំលងអាធ្រាត្រ កន្លងមក ។

មុខសញ្ញាទាំង៣នាក់ មានឈ្មោះ អ៊ឹម សាវឡុង ហៅឡុង អាយុ២២ឆ្នាំ ឈ្មោះ ផល ភ័ស្ត អាយុ២១ឆ្នាំ និង ឈ្មោះឈឿន ឆៃរ៉ូត អាយុ២០ឆ្នាំ ។

បច្ចុប្បន្នក្រុមជនសង្ស័យ កំពុងស្ថិតនៅអធិការដ្ឋាននគរបាលខណ្ឌកំបូល បន្តនីតិវិធីមុនបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមច្បាប់ ៕

...

ដោយ៖ មែវ សាធី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print