ភ្នំពេញ៖ លោក ប្រាក់ សាវុធ ទីប្រឹក្សាអមក្រសួងយុត្តិធម៍ ឋានៈស្មើអគ្គនាយករង កំពុងរងការរិៈគន់យ៉ាងធ្ងន់ធ្ងរពីមន្ត្រីសាលាដំបូងរាជធានីខេត្ត ,អ្នកច្បាប់ ,មេធាវី ,ប្រជាពលរដ្ឋ ,ខណៈគាត់បានលូកចូលកិច្ចការ ការងារភារកិច្ចអាជ្ញាសាលា ផ្ទុយពីប្រកាសក្រសួងយុត្តិធម៌ លេខ.០៦២ យក ប្រក ស្តីពី៖
បែបបទសម្រាប់អនុវត្តការងាររបស់មន្ត្រីអាជ្ញាសាលា នៃក្រសួងយុត្តិធម៌ ចុៈហត្ថលេខាដោយ លោក អង្ស វង្ស វឌ្ឍា នារដ្ឋមន្ត្រីក្រសួងយុត្តិធម៌ កាលពីថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៩។
គេបានលើកឡើងថា៖ លោក ប្រាក់ សាវុធ ទីប្រឹក្សាអមក្រសួងយុត្តិធម៍ គាត់មានលិខិតបេសកម្មពិសេសពីថ្នាក់ដឹកនាំក្រសួងយុត្តិធម៍ ឬបានអំណាចក្រោមបញ្ជាដោយផ្ទាល់មាត់ណាមួយពីអ្នកធំណាមួយ ទើបគាត់មានសិទ្ធអនុវត្តការងារដោយបង្ខំ ខណៈការងារនេះជាភារកិច្ចអាជ្ញាសាលា..! ជាក់ស្តែង កាលពិវេលាម៉ោង៨និង៣០នាទីព្រឹកថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៩ ថ្មីៗនេះក្នុងកំណត់ហេតុអនុវត្ត ដីកាសម្រេចរក្សាការពារ គឺមានឈ្មោះ អុឹម សុភ័ក្ត្រ
, ឡា ប៊ុនហួន អាជ្ញាសាលា នៃសាលាដំបូងខេត្តព្រះសីហនុ និងលោក ប្រាក់ សាវុធ ទី
ប្រឹក្សាអមក្រសួងយុត្តិធម៌ បានចុះអនុវត្តដីកាសម្រេចរក្សាការពារលេខ៦៥៧ តរ/១៨ ចុះថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៨។
ចំណុចនេះ លោក ប្រាក់ សាវុធ កំពុងធ្វើការតាមទម្លាប់ផ្ទុយពីច្បាប់ ពិសេសរំលោភបំពានលើ ប្រកាស ស្តីពី៖
បែបបទសម្រាប់អនុវត្តការងាររបស់មន្ត្រីអាជ្ញាសាលា នៃក្រសួងយុត្តិធម៌។ ក្នុងនោះបានបញ្ជាក់យ៉ាងច្បាស់ថា៖ ប្រការ១. មន្ត្រីអាជ្ញាសាលា ត្រូវទទួលបន្ទុកអនុវត្តកិច្ចការអាជ្ញាសាលានៅក្នុងដែនសមត្ថកិច្ច នៃសាលាដំបូងដែលខ្លួនប្រចាំការ។ ដោយឡែកលោក ប្រាក់ សាវុធ ជាទីប្រឹក្សាអមក្រសួងយុត្តិធម៍សោះ ហេតុអីគាត់មានសិទ្ធអនុវត្តការងារដោយបង្ខំ ខណៈនេះជា(ភារកិច្ចអាជ្ញាសាលា)..!..។
ជុំវិញបញ្ហានេះគួរណាស់ លោករដ្ឋមន្ត្រីក្រសួងយុត្តិធម៍ ពិនិត្យពីតួនាទីភារកិច្ច លោក ប្រាក់ សាវុធ ទីប្រឹក្សាអមក្រសួងយុត្តិធម៍ ចេញមុខធ្វើការបែបនេះស្របតាមគតិយុត្តិបែបបទការងារដែរឬទេ..?
ក្រុមមន្ត្រីបានលើកឡើងថា៖ លោក ប្រាក់ សាវុធ ត្រូវបានចូលនិវត្តន៍ គាត់នៅសល់តែតួនាទី ជាទីប្រឹក្សាអមក្រសួងយុត្តិធម៍ប៉ុណ្ណោះ ហើយគាត់ក៏គ្មានសិទ្ធអនុវត្តការងារដោយបង្ខំ ខណៈនេះជា(ភារកិច្ចអាជ្ញាសាលា)..!
ដោយ៖ ខ្សឹបដាក់ត្រចៀក