ការបរិច្ចាគធ្វេីទំនេីបកម្មមន្ទីរពេទ្យកាល់ម៉ែត ត្រូវបានសម្តេចតេជោ​ ហ៊ុន​ សែន​ ប្រកាសបញ្ចប់

ចែករំលែក៖

ភ្នំពេញ៖នាយករដ្ឋមន្ត្រីនៃកម្ពុជា​ សម្តេចតេជោ​ ហ៊ុន​ សែន​​ ប្រកាសបញ្ចប់ការបរិច្ចាគធ្វេីទំនេីបកម្មមន្ទីរពេទ្យកាល់ម៉ែត​ ។​ តាមការអំនាវពាវរបស់សម្តេចតេជោ​ គឺ​ បានទទួលថវិកាសរុបចំនួន១០៤,៥៥៣,៥៣៦លានដុល្លារអាមេរិក​ និង២៧១,៥១៤,៧០០លានរៀល​ ។

នេះបេីយោងតាមប្រសាសន៍របស់សម្តេចតេជោ​ ហ៊ុន​ សែន​ តាមរយៈហ្វេសប៊ុកផេក​ នាល្ងាចថ្ងៃទី១៦​ ខែធ្នូ​ នេះ​ ។

សម្តេចតេជោ​ ហ៊ុន​ សែន​ សូមអរគុណចំពោះសប្បុរសជនដែលបានបរិច្ចាគដើម្បីសង្រ្គោះជិវិតមនុស្សតាមរយៈការធ្វើទំនើបកម្មមន្ទីរពេទ្យកាល់ម៉ែតឱ្យក្លាយទៅជាមន្ទីរពេទ្យបង្អែករបស់ជាតិដែលមានលក្ខណៈទំនើបនិងពហុឯកទេស។

ប្រមុខរាជរដ្ឋាភិបាល​ មានប្រសាសន៍ទៀតថា​ ដោយថវិកាដែលទទួលបានល្មមគ្រប់គ្រាន់ដើម្បីចំណាយលើការសាងសង់និងបំពាក់សម្ភារៈបរិក្ខារសម្រាប់មន្ទីរពេទ្យកាល់ម៉ែត​ ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print