ភ្នំពេញ៖ កម្មករ កម្មការិនី ស៊ិនទ្រី និងកម្មករអនាម័យ រាជធានីភ្នំពេញចំនួន២៦៣៧នាក់ មកទទួលអំណោយ
មនុស្សធម៌ពីកាកបាទក្រហមកម្ពុជា ដើម្បីជួយ សម្រាលទុក្ខលំ បាកក្នុងជីវភាពប្រចាំថ្ងៃ។ ថ្លែងក្នុងពិធីផ្តល់អំណោយជាស្បៀង និងសម្ភារៈប្រើរបស់កាក បាទ ក្រហមកម្ពុជា ដល់បងប្អូន កម្មករ កម្កម្មការិនី អនាម័យស៊ិនទ្រី នារសៀលថ្ងៃទី១៨ខែធ្នូ ឆ្នាំ២០១៩ នៅស្នាក់ការកណ្ដាលរាជធានីភ្នំពេញ ក្រោមអធិប តីភាពលោកស្រី ឃួន សុដារី អនុប្រធានកាកបាតក្រហមកម្ពុជា និងលោក ឃួង ស្រេង អភិ បាលរាជ ធានីភ្នំពេញ ។
លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានអោយដឹងថា ការផ្តល់អំណោយមនុស្សធម៌មានគ្រឿងឧបភោគបរិភោគនិងសម្ភារប្រើប្រាស់ប្រចាំថ្ងៃ ដល់ប្អូនកម្មករ កម្មការិនី សំអាតអនាម័យនាពេលនេះ ដើម្បីជាការលើកទឹកចិត្តដល់ប្អូនដែលបានខិតខំប្រឹង ប្រែង សំអាតទីក្រុងពិសេសក្នុងព្រឹត្តិការណ៍ព្រះ រាជ ពិធីបុណ្យអុំទូកបណ្តែតប្រទីបសំពះព្រះខែនិងអកអំ បុកនាពេលកន្លងមក ដែលធ្វើអោយរាជធានីភ្នំពេញនៅតែរក្សាបានភាពស្អាតជាប់ជាប្រចាំ សម្រាប់បង្អួតភ្ញៀវទេសចរ។ ទោះបីអំណោយទាំងនេះមានលក្ខណៈតិចតួចក៏ពិតមែន ប៉ុន្តែ អាចដោះស្រាយជីវភាពរបស់បងប្អូនបានមួយកម្រិតផងដែរ។
លោកស្រី កិតិ្តសង្ហបណ្ឌិត ឃួន សុដារី អនុប្រធានកាកបាទក្រហមកម្ពុជា បានសម្តែងការកោតសរសើរដល់បងប្អូនកម្មករ កម្មការិនី ដែលជាអ្នកសំអាតអនា ម័យ និងដឹកជញ្ជូនសំរាមបានបំពេញការងារយ៉ាងល្អប្រសើរ ទោះស្ថិតក្នុងកាលៈទេសៈនិងការប្រឈម យ៉ាងណាក៏ដោយ នៅតែធានាអោយរាជធានីភ្នំពេញមានសោភ័ណភាពស្រស់ស្អាត គ្មានគំនរសំរាមស្អុយ រលួយរាយប៉ាយឡើយ។
លោកស្រី បានណែនាំដល់ប្រជាពលរដ្ឋទាំងអស់ បន្តចូលរួមថែរក្សាអនាម័យនៅក្នុងទីក្រុងរបស់អោយកាន់តែល្អបន្ថែមទៀត តាមរយៈការទុកដាក់សំរាមអោយបានត្រឹមត្រូវនិងមិនបោសសំរាមចោលរាយប៉ាយជាដើម។
សូមបញ្ជាក់ថា នេះគឺចាលើកទី៤ហើយដែលកាកបាទក្រហមកម្ពុជា ក្រោមគំនិតផ្តួចផ្តើមរបស់សម្តេចកិតិ្តព្រឹទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុនសែនប្រធានកាក បាទក្រហមកម្ពុជា ផ្តល់អំណោយមនុស្សធម៌ ដល់ប្អូនកម្មករ កម្មការិនី បោសសំអាតសំរាម បន្ទាប់ពីពួក គាត់បានបំពេញការងារបានជោគជ័យ ក្រោយព្រះរាជ ពិធី បុណ្យអុំទូកបណ្ដែតប្រទីបសំពះព្រះខែនិងអកអំបុករួចរាល់ ៕
ដោយ៖ សំរិត