សម្តេចក្រឡាហោម ស ខេង អោយគណបក្សហ៊្វុនស៊ិនប៊ិច ពន្យាពេលសមាជវិសាមញ្ញ សិន

ចែករំលែក៖

ភ្នំពេញ៖ នៅថ្ងៃទី១៩ ខែធ្នូ នេះ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ទូលថ្វាយ សម្តេចក្រុមព្រះ ព្រះប្រធានគណបក្សហ៊្វុនស៊ិនប៊ិច អោយពន្យាពេលសមាជវិសាមញ្ញ សិន រហូតសម្របសម្រួលដោះស្រាយបញ្ហាផ្ទៃក្នុងបាន ។

យោងតាមលិខិតរបស់សម្តេច ស ខេង បានអោយដឹងថា ក្រសួងមហាផ្ទៃបានទទួលនូវលិខិតជូនដំណឹង ស្តីពីការរៀបចំធ្វើសមាជវិសាមញ្ញរបស់គណបក្សហ៊្វុនស៊ិនប៊ិច ដែលគ្រោងនឹងរៀបចំឡើងនៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៩ ខាងមុខនេះ ។

ពាក់ព័ន្ធនឹងករណីនេះ ក្រសួងមហាផ្ទៃស្នើអោយគណបក្សហ៊្វុនស៊ិនប៊ិច ពន្យាពេលនៃការរៀបចំសមាជវិសាមញ្ញរបស់គណបក្សជាបណ្តោះអាសន្នសិន រហូតដល់គណបក្សបានសម្របសម្រួលដោះស្រាយបញ្ហាផ្ទៃក្នុងរបស់គណបក្សចប់សព្វគ្រប់ជាមុនសិន ។

ទន្ទឹមនឹងនេះ ក្រសួងមហាផ្ទៃ ស្នើសុំអោយគណបក្សត្រូវអនុវត្តតាមប្រការ២៤ នៃលក្ខន្តិកៈរបស់គណបក្សដែលបានតម្កល់ទុកនៅក្រសួងមហាផ្ទៃ និង លិខិតលេខ១៥២៥ ចុះថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៨ របស់ក្រសួងមហាផ្ទៃ ៕

...

ដោយ៖ ចេស្តា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print