កំលាំងជំនាញនគរបាលខណ្ឌឬស្សីកែវ បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០១នាក់ ក្នុងករណីរជួញដូរ សារធាតុញៀន

ចែករំលែក៖

ភ្នំពេញ៖ នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៩ វេលាម៉ោង១៤និង០០នាទីរសៀលកំលាំងជំនាញនគរបាលខណ្ឌឬស្សីកែវ បានធ្វើការស្រាវជ្រាវបង្ក្រាបជាក់ស្ដែងករណីរជួញដូរដោយខុសច្បាប់នូវសារធាតុញៀនត្រង់ចំណុចក្រុមទី៧ ភូមិលូសង្កាត់ស្វាយប៉ាកខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
ជាលទ្ធផលកំលាំងជំនាញខណ្ឌឬស្សីកែវ បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០១នាក់
ឈ្មោះ អៅ វុឹងហ្វង ភេទប្រុសអាយុ៣៤ ឆ្នាំជនជាតិវៀតណាម មានទីលំនៅក្រុមទី៧ ភូមិលូសង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវរាជធានីភ្នំពេញ មុខរបរមិនពិតប្រាកដ។
សម្ភារះដកហូតមានក្រាមពណ៌សថ្លាចំនួន០៨កញ្ចប់។
ចំពោះមុខកំលាំងជំនាញខណ្ឌកំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញដើម្បីអនុវត្តន៏តាមនីតិវិធី៕

...

ដោយ៖ សរស្មី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print