កម្លាំងនគរបាលខណ្ឌឬស្សីកែវ ឃាត់ខ្លួនជនសង្ស័យម្នាក់ បន្ទាប់ពីធ្វើសកម្មភាពឆក់ ឆក់កាបូបស្ពាយ

ចែករំលែក៖

ភ្នំពេញ៖ កម្លាំងនគរបាលខណ្ឌឬស្សីកែវ ឃាត់ខ្លួនជនសង្ស័យម្នាក់ បន្ទាប់ពីធ្វើសកម្មភាពឆក់កាបូបស្ពាយ នៅវេលាម៉ោង ១២និង០០នាទី ថ្ងៃទី ១៩ខែធ្នូ ឆ្នាំ២០១៩ ចំណុច ផ្លូវលេខ៥ ក្រុមទី១៤ ភូមិមិត្តភាព សង្កាត់ឫស្សីកែវខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
សមត្ថកិច្ចបានអោយដឹងថា៖ ជនសង្ស័យឈ្មោះនូ ដារ៉ា ហទីភេទប្រុសអាយុ២៧ឆ្នាំស្នាក់នៅផ្ទះគ្មានលេខផ្លូវលំភូមិឃ្លាំងសាំងសង្កាត់ឬស្សីកែវមុខរបរគ្មាន(មានសារធាតុញៀន)។ ដោយឡែក ជនរងគ្រោះឈ្មោះ​ ព្រំ​ គង្គា​ ភេទស្រី​ អាយុ៣០ឆ្នាំ​ មុខរបរជាងអ៊ុតសក់​ មានទីលំនៅផ្ទះជួល​ ភូមិបឹងឈូក​ សង្កាត់​គីឡូម៉ែត្រ​លេខ៦​ ខណ្ឌឫស្សីកែវ​។
​ សមត្ថកិច្ចបន្តថា៖ សំភារៈ​ដកហួតរួមមាន៖
១/ ម៉ូតូមួយគ្រឿងម៉ាក​ ហុងដា​ វេវ​ ពណ៍ខ្មៅ​ ពាក់ស្លាកលេខ​ ភ្នំពេញ​ 1AY-0123 (មធ្យោបាយ​របស់ជនសង្ស័យ)។
២/ កាបូប​ស្ពាយមួយ​ ពណ៍ខ្មៅ​ ក្នុងនោះមានប្រាក់ដុល្លា​ $២០​ ប្រាក់រៀល​ ៦៣,៥០០រៀល​ និងទូរស័ព្ទដៃមួយគ្រឿងម៉ាក​ iphone 7 plus ពណ៍ផ្កាលឈូក​ (សំភារៈ​របស់ជនរងគ្រោះ​ បានប្រគល់ជូនជនរងគ្រោះវីញ)។
បើតាមប្រភពពត៍មានពី សមត្ថកិច្ចបានអោយដឹងថា៖ មុនកើតហេតុ ជនរងគ្រោះជិះមូតូដឹកកូនស្រីអាយុប្រហែល៥ឆ្នាំ មកពីស្រុកកណើតនៅខេត្តព្រៃវែង ទៅផ្ទះជួល នៅភូមិ បឹងឈូក សង្កាត់ គីឡូម៉ែត្រលេខ៦ ពេលធ្វើដំណើរដល់ចំនុចកើតហេតុ ស្រាប់តែជនសង្ស័យខាងលើជិះម៉ូតូ០១គ្រឿង មកពីខាងក្រោយ អែបពីខាងស្តាំម៉ូតូជនរងគ្រោះរួចយកដៃឆ្វេងធ្វើសកម្មភាពឆក់កាបូបស្ពាយពីជនរងគ្រោះ បណ្តាលអោយទាក់ដៃចង្កូតជាមួយម៉ូតូជនរងគ្រោះដួល រួចជនសង្ស័យក៏ព្យាយាមរត់ ស្របពេលកម្លាំងល្បាតខណ្ឌ/ប៉ុស្តិ៏ កំពង់ល្បាតបានឃាត់ខ្លួនជនសង្ស័យបាន ។
បច្ចុប្បន្នផ្នែកនគរបាលជំនាញខណ្ឌឬស្សីកែវ និងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញចាត់ការតាមនិតិវិធី៕

...

ដោយ៖ ស រស្មី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print