អាមេរិក ៖​ គិតត្រឹមខែសីហាឆ្នាំ២០១៩ គឺ ៨ខែដើមឆ្នាំ២០១៩ មានករណី បាញ់ប្រហារ២៤៨លើក ស្លាប់មនុស្ស២៤៦នាក់និងរបួស៩៧៩នាក់

ចែករំលែក៖

នៅក្នុងឆ្នាំ​២០១៩នេះ មានការបាញ់ប្រហារនៅលើទឹកដីអាមេរិករហូតដល់​ជាង​៣៦០ករណី​​  បណ្តាលឲ្យមានអ្នកស្លាប់និងរងរបួសជិត​២០០នាក់ ។ បើតាមតួលេខគិតត្រឹមខែសីហាឆ្នាំ​២០១៩ គឺ​៨ខែដើមឆ្នាំ​២០១៩ មានករណីបាញ់​ប្រហារ២៤៨លើក​ ស្លាប់មនុស្ស ២៤៦នាក់និងរបួស​៩៧៩នាក់​​។ គិតជាមធ្យមមានការបាញ់ប្រហារកើតឡើងលើសពីមួយករណីក្នុងមួយថ្ងៃ។

កាលពីថ្ងៃទី​២២ខែធ្នូ​ មានករណីបាញ់ប្រហារកើតឡើងនៅនៅទីក្រុង ជីកាហ្គោ អាមេរិក បណ្តាលឲ្យ មានមនុស្ស ១៣នាក់រងរបួស ។ ភាគច្រើនជនរងគ្រោះមានអាយុចាប់ពី​១៦៤៨ឆ្នាំ​ ក្នុងនោះមានមនុស្សនាក់ស្ថិតនៅក្នុងសភាពធ្ងន់សង្គ្រោះបន្ទាន់។

ប៉ូលិសទីក្រុងជីកាហ្គោបានឲ្យដឹងថា ករណីបាញ់ប្រហារខាងលើកើតឡើង ដោយសារ ឈ្លោះប្រកែកគ្នានៅក្នុងពិធីជបលៀង រំ​លឹកខួបដល់អ្នកដែលបានស្លាប់ទៅ។ កម្លាំងប៉ូលិសក៏បានឃាតខ្លួនមនុស្សពីរនាក់ដើម្បីសួរនាំ និងម្នាក់ទៀតប្រដាប់ដោយអាវុធត្រូវបានចាប់ខ្លួន​។ ប៉ូលិសក៏ដកហូតបានកាំភ្លើងស្វ័យប្រវត្តមួយដើមផងដែរ។

រយៈពេលចុងក្រោយនេះ ទីក្រុងជីកាហ្គោ ប្រឈមនិងការបាញ់ប្រហារជាច្រើនករណី ។ បើគិតទូទាំងឆ្នាំ​២០១៩ ទីក្រុងជីកាហ្គោ មានករណីបាញ់ប្រហារខ្ពស់ជាង ទីក្រុង ញូវយ៉កនិង ឡូសអែនជឺឡែស​។

ការបាញ់ប្រហារនៅអាមេរិក កើតឡើងស្ទើជារៀងរាល់ថ្ងៃ ដោយសារតែពលរដ្ឋអាមេរិក មានសិទ្ធិប្រើប្រាស់កាំភ្លើង ហើយការបាញ់ប្រហារភាគច្រើនកើតចេញពី វិវាទបុគ្គល គំនុំឬក៏​កន្លែងធ្វើការ ។​អ្វីដែលធ្វើឲ្យពលរដ្ឋអាមេរិក​​បារម្ភជាងនេះនោះគឺបាញ់ប្រហារនៅទីតាំងសាធារណៈ ដូចជាសាលារៀន ព្រះវិហារជាដើម បណ្តាលឲ្យមានអ្នកស្លាប់ច្រើន​៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print