ជនសង្ស័យមកពីភ្នំពេញលួចនៅខេត្តរតនគីរី ត្រូវសមត្ថកិច្ចតាមចាប់បានភ្លាមៗ

ចែករំលែក៖

ខេត្តរតនគិរី ៖ ជនសង្ស័យជាក្រុមចោរម្ម ប្រុសស្រីចំនួន០៣នាក់ត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួនបានភ្លាមៗ បន្ទាប់ពីបានធ្វើសកម្មភាពលួចបានសម្រេចតែរត់គេចខ្លួនមិនទាន់ផុត។

ការឃាត់ខ្លួនជនសង្ស័យនោះសមត្ថកិច្ចបានធ្វើឡើងនៅពេលដែល ពួកគេបានធ្វើសកម្មភាពលួចលុយក្នុងកាបូបជនរងគ្រោះភ្លាមៗនៅវេលាម៉ោង៨និង៥៥នាទីព្រឹកថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៩ នៅចំណុចផ្សារបរកែវ ស្ថិតក្នុងភូមិ១ ឃុំឡាមិញ ស្រុកបរកែវខេត្តរតនគិរី។
ជនសង្ស័យត្រូវបានសមត្ថកិច្ចធ្វើការស្រជ្រាវតាមរកឃាត់ខ្លួនបានទាំង០៣នាក់នៅចំណុចបឹងយក្ខឡោមស្ថិតក្នុងក្រុងបានលុងខេត្តរតនគិរី។

តាមប្រភពបានឱ្យដឹងថា៖ ក្រុមជនសង្ស័យមកពីភ្នំពេញចូលមកដល់ខេត្តរតនគិរីក៏ធ្វើសកម្មភាពលួចតែម្តង។

ប្រភពបន្តថាបន្ទាប់ពីពួកគេបានបន្លំធ្វើសកម្មភាពលួចបានសម្រេចហើយមិនទាន់បានរត់គេចទៅណាឆ្ងាយទេគឺនាំគ្នាចូលទៅលំហែកាយនៅបឹងយក្យឡោមក៏ត្រូវសមត្ថកិច្ចតាមចាប់បានភ្លាមៗតែម្តង។

ជនសង្ស័យដែលសមត្ថកិច្ចចាប់ខ្លួនបាននោះមានទី ១-ឈ្មោះឡុក សាម៉ុន ភេទស្រី អាយុ៤០ឆ្នាំ ជនជាតិខ្មែរ។

ទី ២-ឈ្មោះ ឡុក ហ៊ីង ភេទប្រុស អាយុ ៣៧ឆ្នាំ ជនជាតិខ្មែរ ជាបងប្អូនបង្កើតនិងគ្នា រស់នៅភូមិព្រែកតាគង់ សង្កាត់ចក្រអង្រែលើ ខ័ណ្ឌមានជ័យ រាជធានីភ្នុំពេញ។

និងទី៣-ឈ្មោះ ជុំ នីន ភេទស្រី អាយុ៣៩ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅផ្ទះជួលខណ្ឌសែនសុខ រាជធានីភ្នំពេញ។
ពួកគេទាំង៣នាក់ បានចូលមកបន្លំលួចយកកាបូបលុយ ខណៈជនរងគ្រោះឈ្មោះ ឈន ដាវី ភេទស្រី អាយុ៥៨ឆ្នាំ ជនជាតិខ្មែរ លក់ខោអាវជជុះនៅផ្សារបរកែវ ខេត្តរតនគិរី។

ក្នុងនោះជនសង្ស័យទាំង៣ នាក់ ចូលបន្លំលូកលុយអស់ចំនួន១០៧០$ ដែលគាត់បានដាក់ក្នុងកាបូបនោះ។

ក្រោយកើតហេតុជនរងគ្រោះបានមកប្ដឹងសមត្ថកិច្ច ភ្លាមៗហើយកម្លាំងក៏បានចុះធ្វើការ ស្រាវជ្រាវនឹងតាមចាប់ជនសង្ស័យបានទាំងបីនាក់និងបានធ្វើការឆែកឆេររកឃើញលុយដុល្លាចំនួន ១០៧០$ ដែលជារបស់ជនរងគ្រោះបានបាត់នោះវិញដែរ។
ជនសង្ស័យទាំង៣នាក់ ត្រូវបានសមត្ថកិច្ចធ្វើកាឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលស្រុកបរកែវ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តតាមនីតិវិធីផងដែរ៕

...

ដោយ​ ជីវ័ន្ត

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print