ខេត្តស្វាយរៀង ៖ នៅសាលប្រជុំទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តស្វាយរៀងបានបើក កិច្ចប្រជុំបួកសរុបលទ្ធផលការងារប្រចាំឆមាសទី១និងលើកទិសដៅការងារឆមាសទី២ឆ្នាំ២០១៥ ក្រោមអធិបតីភាព មេបញ្ជាការកងរាជអាវុធហត្ថខេត្តស្វាយរៀងលោកឧត្តមសេនីយ៍ ត្រី សែវុទ្ធី។
កិច្ចប្រជុំនេះបានធ្វើឡើងនារសៀលថ្ងៃទី១០ខែកក្កដាឆ្នាំ២០១៥និងមានការអញ្ជើញចូលរួមពីអស់លោកមេបញ្ជាការរង មេបញ្ជាការកងរាជអាវុធហត្ថគ្រប់ក្រុងស្រុកទូទាំងខេត្ត។
ថ្លែងក្នុងឪកាសនោះដែរមេបញ្ជាការកងរាជអាវុធហត្ថខេត្តស្វាយរៀងលោកឧត្តមសេនីយ៍ត្រី សែ វុទ្ធី ក៏បានធ្វើការកោតសរសើរដល់មេបញ្ជាការរង និងមន្ត្រីអាវុធហត្ថទាំងអស់ដែលខិតខំប្រឹងប្រែងក្នុងការបំពេញភារកិច្ចការងារនាពេលកន្លងមកហើយដើម្បីបន្តអនុវត្តការងារឲ្យកាន់តែមានប្រសិទ្ធភាពថែមទៀតនោះ
គឺធ្វើយ៉ាងណាជំរុញដល់កងកម្លាំងអាវុធហត្ថ ត្រូវបង្កើនការងារដែលថ្នាក់លើដាក់អោយកាន់តែរឹងមាំហើយត្រូវរក្សាការពារសន្តិសុខ និងសុវត្ថិភាពជូនដល់ប្រជាពលរដ្ឋ និងសម្រាប់ក្រុមហ៊ុនវិនិយោគឯកជនអោយពួកគាត់មានទំនុកចិត្ត ដល់ប្រមុខរាជរដ្ឋាភិបាលពិសេសគឺនាយឧត្តមសេនីយ៏សៅសុខាអគ្គមេបញ្ជាការរងកងយុទ្ធពលខេមរៈភូមិន្ទនិងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេសផងដែរ។
លោកឧត្តមសេនីយ៍ត្រី សែ វុទ្ធី ក៏បានជំរុញឱ្យលោកមេបញ្ជាការរងក៏ដួចជាកងរាជអាវុធហត្ថគ្រប់ក្រុងស្រុកទាំងអស់ត្រូវអនុវត្តន៍តាមតួនាទីភារៈកិច្ចនិងខិតខំយកចិត្ដទុកដាក់ទៅតាមការិយាល័យមន្ទី ជំនាញនិមួយៗរបស់ខ្លួនទើបការងាររលូនទៅមុខផងដែរ៕