ខេត្តតាកែវ ៖ មានការភ្ញាក់ផ្អើលមួយបានកើតឡើងដល់ប្រជាពលរដ្ធស្រុកអង្គរបុរីដោយមានមនុស្សប្រុសស្រី៤នាក់ជិះរថយន្ដបាឡែនពណ៏ខ្មៅពាក់ស្លាកលេខ នគរបាល២-៥៧៥១គំរាមពួកគាត់អោយដើរកត់លេខឆ្នោតអោយពួកគេដោយពួកគេអះអាងថាខ្លួនមានអាជ្ញាបណ្ណ័ត្រឹមត្រូវនិងបានទំនាក់ទំនងជាមួយអភិបាលខេត្តតាកែវរួចរាល់ហើយ។ហេតុការគំរាមនេះបានធ្វើឡើងកាលពីថ្ងៃទី៨ខែកក្កដាឆ្នាំ២០១៥វេលាម៉ោង១៥និង០០នាទីនៅក្នុងផ្ទះជួលមួយកន្លែងស្ថិតនៅខាងលិចផ្សារអង្គរបុរី។
យោងតាមសេចក្ដីរាយការពីប្រជាពលរដ្ធបានអោយដឹងថាមុនពេលកើតហេតុលោកឥន្ធ សូថាអធិការស្រុកអង្គរបុរីបានបញ្ជារកូនចៅរបស់ខ្លួនឈ្មោះប៉ែន រដ្ធាហៅ(ស្រួច)អោយដើរប្រាប់ប្រជាពលរដ្ធជាច្រើនគ្រួសារអោយទៅជួបក្រុមមនុស្សទាំង៤នាក់ខាងលើដើម្បីទំនាក់ទំនងការងាររកស៊ីកត់កន្ទុយលេខដើម្បីបានកំរ៉ៃថ្លៃឈ្នួលច្រើន។យោងតាមសម្ដីប្រជាពលរដ្ធបានអោយដឹងទៀតថាលោកប៉ែន រដ្ធាហៅ(ស្រួច)អះអាងថានេះជាបញ្ជារបស់លោកអធិការបើមិនទៅជួបមនុស្សទាំង៤នាក់ខាងលើនោះទេពួកគេនិងប្រើធម៏ក្ដៅចាប់បញ្ជូនក្រុមអ្នកកត់កន្ទុយលេខទៅតុលាការ។
ក្រុមប្រជាពលរដ្ធខាងលើអះអាងថាក្រោយទទួលបានព័ត៏មាននេះរួចមកពួកគាត់ជាច្រើនគ្រួសារបាននាំគ្នាទៅជួបមនុស្ស៤នាក់ខាងលើក្នុងនោះមានស្រីម្នាក់ផងដែរហើយក្រុមមនុស្សទាំង៤នាក់នេះបានណែនាំពួកគាត់ថាពួកគេទទួលបានអជ្ញាប័ណ្ណផ្ដាច់មុខទូទាំងខេត្តតាកែវហើយខ្លួនមកនេះបានទំនាក់ទំនងជាមួយនិងអភិបាលខេត្តតាកែវរួចរាល់ហើយចំណែកលោកអភិបាលស្រុកនិងលោកអធិការស្រុកអង្គរបុរីជាសេនាធិការអោយពួកគេដូចបានឃើញស្រាប់គឺលោកអធិការបានប្រើកូនចៅគាត់អោយដើរប្រាប់បងប្អូនអោយមកជួបពួកខ្ញុំ។ជុំវិញករណីខាងលើលោកឥន្ធ សូថាអធិការស្រុកអង្គរបុរីបានអោយដឹងថាលោកអត់បានដឹងរឿងនេះទេហើយលោកក៏មិនបានបញ្ជារកូនចៅលោកអោយធ្វើបែបនេះផងដែរតែបើអ្នកការសែតចង់បានព័ត៏មានអីគួរមកជួបនិយាយគ្នាផ្ទាល់មាត់។
ចំណែកលោកសួន ផុនស្នងការរងខេត្តតាកែវបាននិយាយថាខាងស្នងការមិនបានដឹងទេជុំវិញករណីនេះតែបើពិតមែនលោកនិងចាត់វិធានការបង្ក្រាបជាបន្ទាន់។ចំណែកលោកប៉ែន រដ្ធាហៅ(ស្រួច)បានអោយដឹងថាលោកអធិការមិនបានបញ្ជាទេតែលោកគ្រាន់តែប្រាប់ហើយលោកគ្រាន់តែដើរយកលេខទូរស័ព្ទពីមេស៊ីសងកន្ទុយលេខអោយទៅពួកអ្នកទាំងបួននាក់ខាងលើនោះទេ៕ជីសូរកា