បុរសវ័យចំណាស់ម្នាក់ជិះម៉ូតូធ្លាក់ស្ពានស្លាប់មួយរំពេច

ចែករំលែក៖

ខេត្តកណ្តាល ៖ បុរសវ័យចំណាស់ម្នាក់ជិះម៉ូតូដឹកទឹកកកជាច្រើនកំណាត់ជ្រុលចង្កូតធ្លាក់ពីលើស្ពានចូលទៅក្នុងព្រែក បណ្តាលឲ្យម៉ូតូនិងដុំទឹកកកសង្កត់ពីលើស្លាប់ភ្លាមៗមួយរំពេច កាលពីវេលាម៉ោង៦ និង៣៥នាទីព្រឹក ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៥ ត្រង់ចំណុចស្ពានព្រះយេស៊ូ  ស្ថិតក្នុងភូមិថ្កុល ឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្តាល ។

ជនរងគ្រោះឈ្មោះ មុយ គង ភេទប្រុស អាយុ៥២ឆ្នាំ មានទីលំនៅក្នុងភូមិ/ឃុំកើតហេតុខេងលើនេះ ជនរងគ្រោះជិះម៉ូតូម៉ាកហុងដាគុបមូល ធុនសេ90 ពណ៌ទឹកប៊ិច ពាក់ស្លាកលេខក.ណ1-1024 ។

សាក្សីនិយាយថា នៅមុនពេលកើតហេតុជនរងគ្រោះរូបនេះបានជិះម៉ូតូហុងដាគុបមូលរបស់ខ្លួនដឹកទឹកកកចំនួន៧ដើម ស្មើនឹងទម្ងន់៣៥០គីឡូក្រាមចេញពីផ្ទះក្នុងគោលបំណងយកទៅឲ្យមូយនៅចំណុចចុងពាមសូរ ស្ថិតក្នុងភូមិថ្កុល ឃុំត្រើយស្លា ស្រុកស្អាង ។ លុះបើកដល់ចំណុចកើតហេតុជនរងគ្រោះបានព្យាយាមបើកបរម៉ូតូឆ្លងកាត់ស្ពានទៅត្រើយម្ខាងទៀត ខណៈនោះបណ្តាលឲ្យជ្រុលចង្កូតធ្លាក់ពីលើស្ពានទៅបាតព្រែក ហើយត្រូវបានម៉ូតូនិងដុំទឹកកកសង្កត់ពីលើស្លាប់ភ្លាមៗមួយរំពេចនៅនិងកន្លែងកើតហេតុតែម្តង ។

លោកអនុសេនីយ៍ទោ ពុយ ទ្រី នាយប៉ុស្តិ៍នគរបាលរដ្ឋបាលត្រើយស្លាបានបញ្ជាក់ថា ស្ពានខាងលើនេះត្រូវបាន​អ្នកកាន់សាសនាយេស៊ូសាងសង់ឡើង សម្រាប់ឲ្យប្រជាពលរដ្ឋដើរឆ្លងកាត់ព្រែកឃ្លោកងាយស្រួលទៅកាន់ព្រះវិហារយេស៊ូគ្រឹះ ។ ស្ពាននេះមានបណ្តោយ២៥ម៉ែត្រ ទទឹង១,៥០ម៉ែត្រ ជនរងគ្រោះបានរអិលធ្លាក់ពីលើស្ពាននៅត្រង់ចំណុចគល់ស្ពានត្រើយខាងត្បូង ចូលទៅក្នុងបាតព្រែកជម្រៅ២,៥០ម៉ែត្រ ។

លោកនាយប៉ុស្តិ៍បានបញ្ជាក់ថា ជនរងគ្រោះត្រូវបានម៉ូតូ និងដុំទឹកកកសង្កត់ពីលើទើបបណ្តាលឲ្យស្លាប់បាត់បង់ជីវិតយ៉ាងដូច្នេះ ។ បច្ចុប្បន្នសាកសពជនរងគ្រោះត្រូវបានសមត្ថកិច្ចនគរបាលប្រគល់ទៅឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕ស្អាងជ័យ

IMG-20150711-WA0001

IMG-20150711-WA0002

...

IMG-20150711-WA0003

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print