លោកDan Boria អាយុ60ឆ្នាំនៅទីក្រុងCalgary មានបំណងចង់ហោះហើយជុំវិញទីក្រុងបានម្តងតាមរយៈប៉េងប៉ោងហោះរបស់ខ្លួន។ ប៉ុន្តែរឿងរាលវាលលើសពីការស្មានដោយសារតែប៉េងប៉ោងទាំងនោះហោះខ្ពស់ពេក រហូតដល់គត់មើលឃើញយន្តហោះប្រភេទ747 ហោះទាបជាខ្លួនទៅទៀត។ ដោយភ័យខ្លាចខាំងពេកគត់ក៏បានប្រើឆ័តយោងលោតពីលើចុះក្រោមតែម្តងប្រកបដោយសុវត្ថភាព។
នៅពេលដែលចុះមកដល់ដីលោកDan Boria ត្រូវបានប៉ូលិសឃាត់ខ្លួនដោយសារតែសកម្មភាពរបស់ខ្លួនអាចបង្ករគ្រោះថ្នាក់ដល់អ្នកជិតខាង។កៅអីដែលលោកអង្គុយនៅខាងលើអាចធ្លាក់ចំក្បាលឬមធ្យោបាយធ្វើដំណើរតាមដងផ្លូវ ជាដើមអាចមានគ្រោះថ្នាក់រហូតដល់ស្លាប់ក៏ថាបាន។
លោកKyle Grant អ្នកសើបអង្គេតបានឲ្យដឹងថា លោកDan Boria ក្រៅពីទទួលរងការផាកពិន័យថែមទាំងរងរបួសជើងពេលលោតចុះទៀតផង ក្រោយដំណើរកម្សាន្តស្ទើរតែលោះប្រលឹងមិនអាចបំភ្លេចបាន។
សកម្មភាពខាងលើបានធ្វើឲ្យមនុស្សដែលគ្មានអ្នកណាម្នាក់បានស្គាល់ពីមុនមក ពេលនេះស្រាប់តែល្បីល្បាញ់មួយរំពិច មនុស្សនៅជុំវិញពិភពលោកបានស្គាល់ពីភាពក្លាហានរបស់លោកDan Boria ដែលប្រថុយនឹងគ្រោះថ្នាក់ហានធ្វើនៅរឿងរ៉ាងគ្មានអ្នកណានឹកស្មានដល់៕