ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានលើកឡើងថា យើងមានសន្ដិភាព ប្រជាពលរដ្ឋមានអ្វីៗ គ្រប់យ៉ាងសម្រាប់កម្ពុជា មិនដូចក្រុមអគតិ មួយចំនួនពួកគេគ្មានអ្វីក្រៅពីបំផ្លាញជាតិនោះទេ ក្នុង បំណង ដើម្បីបំរើមហិច្ឆិតានយោបាយរបស់ខ្លួន ។
ការលើកឡើងរបស់ លោកឃួង ស្រេង បែបនេះ កាលពីព្រឹកថ្ងៃទី០៣មករា ឆ្នាំ២០២០ ក្នុងកិច្ចប្រជុំ
ដើម្បីត្រៀមផែនការ ការពារសន្តិសុខ សណ្តាប់ធ្នាប់របៀបរៀបរយក្នុងឧិកាសទិវាបុណ្យ៧មករា ខួបលើកទី៤១(៧មករា ១៩៧៩.៧មករា ២០២០)ដែលមិទ្ទិញដ៏ធំនេះនឹងធ្វើឡើងនៅមុខសាលមហោស្រពកោះពេជ្រ។
លោក ឃួង ស្រេង បានមានប្រសាសន៍លើកឡើងថា ថ្វីត្បិត ការងារខាងលើមិនមែនជាការងារថ្មី តែយើងទាំងអស់គ្នាត្រូវតែពង្រឹងសន្តិសុខសណ្តាប់ធ្នាប់ឲ្យបានល្អ និងដោយរលូនឲ្យស័ក្តសមទៅនឹងអត្ថន័យបុណ្យជាតិ ជាថ្ងៃកំណើតទី២របស់យើងទាំងអស់គ្នា។យើងមិនអាចសន្តិភាពនិយមជាមួយក្រុមជនអគតិបានទេ ព្រោះពួកគេគ្មានអ្វីក្រៅពីបំផ្លាញនោះទេដើម្បីមហិច្ឆិតានយោបាយ។
ក្នុងឱកាសនោះដែរ លោកឃួង ស្រេង ក៏បានណែនាំដល់អាជ្ញាធរគ្រប់ខណ្ឌត្រូវចូលរួមពង្រឹងសន្តិសុខសណ្តាប់ធ្នាប់តាមខណ្ឌរៀងៗខ្លួន រួមទាំងការសំអាតបរិស្ថាន ការលក់ដូរគ្មានសណ្តាប់ធ្នាប់ផងដែរ។
លោកឧត្តមសេនីយ៏ទូច ណារុថ អគ្គស្នងការរងនគរបាលជាតិ និងជាប្រធាននាយកដ្ឋានអង្គរក្ស ក្នុងកិច្ចប្រេជុំនោះដែរ ក៏បានលើកឡើងពីផែនការលំអិតក្នុងការរៀបចំពង្រឹងការការពារសន្តិសុខសណ្តាប់ធ្នាប់ឲ្យបានល្អប្រសើរសំរាប់អង្គមីទ្ទិញដ៏មានអត្ថនយ័ នេះនៅចំណុចទីតាំងប្រារព្វពិធី,ទីតាំងជុំវិញដោយរៀបចំទាំងចំណតយានយន្ត ច្រកចេញចូល,អ្នកលក់ដូរឬការដ្ឋានសំណង់នៅចំណុចជុំវិញត្រូវបានណែនាំឲ្យ ផ្អាកជាបណ្តោះអាសន្ន។
ក្នុងនោះដែរ កិច្ចប្រជុំក៏បានផ្តោតទៅលើអ្នកសារពត៌ មានដោយនិយាយថា តែងបង្កភាពរញ៉េរញ៉ៃនិយាយមិនស្តាប់គ្នា។កន្លងមកពេលមានពិធីម្តងៗអ្នកសារពត៌មាន និងសមត្ថកិច្ចតែប៉ះសំដីគ្នាដោយ សារតែស្ថាប័នទាំង២នេះសុទ្ធតែមានភារកិច្ច និងតួនាទីរៀងៗខ្លួនមិនអាចទំលាក់កំហុសទៅ លើនរណាមួយបានទេ។សំខាន់គឺត្រូវមានការរៀបចំមួយឲ្យត្រឹមត្រូវនិងស្មើភាព ព្រោះអ្នកសារពត៌មានត្រូវការរូបភាពស្អាតយកមកផ្សព្វផ្សាយជូនមហាជនបានជ្រាបពីព្រឹត្តិការដែលបានកើតឡើង៕
ដោយ៖ សំរិត