សម្តេចតេជោ ហ៊ុន សែន ៖ម៉ោង២និង២៥នាទីរំលងអាធ្រាតកំពុងគាស់កាយនេះគឺមានឮសម្លេងអ្នករងគ្រោះស្រែកពីខាងក្នុងដែលមានគ្នាចំនួន​ ៤​ នាក់នៅរស់រានមានជីវិតនៅឡេីយ

ចែករំលែក៖

ខេត្តកែប៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា មានវត្តមានដឹកនាំក្រុមការងារអន្តរាគមន៍សង្គ្រោះរុករកកាយ ថ្មដែក រកជនរងគ្រោះសឹងទល់ភ្លឺ។ ដោយសម្តេចបានបញ្ជាក់ក្នុង Facebook ផ្លូវការថា៖ នៅម៉ោង​២និង២៥ នាទី​ ឈានដល់ព្រឹកថ្ងៃទី​ ៤​ មករា​ ២០២០​ សម្តេចតេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្រ្តីនៃកម្ពុជា​ កំពុងរង់ចាំក្រុមសង្រ្គោះបន្ទាន់ដែលកំពុងកាត់ផ្ទាំងបេតុង​ និងកាត់សសៃដែកដេីម្បីជួយសង្រ្គោះជីវិតបងប្អូនប្រជាពលរដ្ឋដែលត្រូវបានអគារកំពស់​៧ជាន់បាក់រលំសង្កត់កាលពីថ្ងៃទី​ ៣​ មករា។ សម្តេចមានប្រសាសន៍ថា៖ នៅកន្លែងដែលកំពុងគាស់កាយនេះគឺមានឮសម្លេងអ្នករងគ្រោះស្រែកពីខាងក្នុងដែលមានគ្នាចំនួន​ ៤​ នាក់នៅរស់រានមានជីវិតនៅឡេីយ។​

សម្តេចតេជោ​ ហ៊ុន​ សែន​ មិនបានគិតពីការនឿយហត់សូម្បីបន្តិចណាឡេីយ​ គឺខិតខំដេីម្បីជួយសង្រ្គោះជីវិតបងប្អូនប្រជាពលរដ្ធអោយបានទាន់ពេលវេលា៕

...

ដោយ៖ សុខ ខេមរា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print