ណាត់គ្នាជួបនៅហាង​ ហេបភីណេស​ ដកកាំភ្លេីងបាញ់អោយស្លាប់ដេកផ្កាប់មុខលេីតុ

ចែករំលែក៖

ភ្នំពេញ៖បុរសម្នាក់បានស្លាប់ភ្លាមៗនៅ​ កន្លែងកើតហេតុខណៈដែលបបួលគ្នីគ្នាមកជួបក្នុងហាងផឹកស៊ីមួយកន្លែងដែលមានយីហោ(ហេបភី ណេស)ដោយមិនទាន់បានកម្មង់ម្ហូបផងស្រាប់តែខ្មាន់កាំភ្លើងបានបាញ់ចំក្បាលជនរងគ្រោះស្លាប់ផ្កាប់មុខលើតុ រួចនាំគ្នារត់គេចខ្លួនអស់តែម្តង។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង
៤នឹង៣៥នាទីទាបភ្លឺឈានចូលថ្ងៃទី៩ខែមករាឆ្នាំ២០២០តាមបណ្តោយផ្លូវលេខ៦៣នៅចំណុចក្នុងហាងផឹកសុីមួយកន្លែងយីហោហេបភីណេសសង្កាត់បឹងរាំងខណ្ឌដូនពេញ។

តាមប្រភពព័ត៌មានពីជុំវិញនៅវេលាម៉ោងកើតហេតុខាងលើនេះគឺជនរងគ្រោះម្នាក់ដែលជាជនរងគ្រោះនៅមិនទាន់ស្គាល់អត្តសញ្ញណនៅឡើយទេពាក់អាវដៃខ្លីពណ៌ខ្មៅ
ខោជើងខ្លីវ័យប្រហែលជា២៧ឆ្នាំបានជិះម៉ូតូកង់បីឥណ្ឌារួចហើយក៏ដើរចូលទៅក្នុងហាងហេបភីណេសបានមួយសន្ទុះក្រោយមកមានមិត្តភ័ក្ររបស់ជនរងគ្រោះមកជាបន្តបន្ទាប់ដោយជិះរថយន្តម៉ាកម៉ូនីងនឹងម៉ូតូរួចហើយក៏អង្គុយជាមួយជនរងគ្រោះមិនទាន់នឹងបានហៅម្ហូបផងហៅតែស្រាបៀរកន្លះកេះមិនដឹងថាជនរងគ្រោះនឹងជនបង្កដែលជាជនដៃដល់ត្រូវជា
មិត្តភ័ក្រគ្នាទាក់ពាក្យសំដីនឹងខឹងគ្នារឿងអីមកពីណានោះទេបានជាដកកាំភ្លើងខ្លីម៉ាកK54ពណ៌ខ្មៅបាញ់ជនរងគ្រោះចំសៀតផ្កាបណ្តាលអោយផ្កាប់មុខស្លាប់នៅនឹងតុរួចហើយជនបង្កនឹងបក្សពួកបាននាំគ្នារត់គេចចេញអស់បន្សល់ទុកនៅតែជនរងគ្រោះនិងកាំភ្លើងនៅកន្លែងកើតហេតុ ភ្លាមៗនោះដែរកម្លាំងអធិការដ្ឋាននគរបាលខណ្ឌដូនពេញរួមជាមួយនឹងមេបញ្ជាការកងរាជអាវុធហត្ថខណ្ឌដូនពេញបានមកដល់ទីតាំងកន្លែងកើតហេតុដើម្បីសាកសួរនិងស្រាវជ្រាវផងដែរ។

ក្រោយកើតហេតុសពជនរងគ្រោះសមត្ថកិច្ចកំពុងតែពិនិត្យនឹងកោសល្យវ័ច្ច័យស្រាវជ្រាវជុំវិញកន្លឬងកើតហេតុដើម្បីកំណត់មុខសញ្ញាតាមចាប់ជនសង្ស័យយកមកផ្តន្ទាទោសតាមច្បាប់៕ធឿនព្រែកជ័យ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print